យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៥លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន០៧នាក់ប្រុស ដែលបង្កឡើងដោយ រថយន្តម៉ូតូចំនួន០៣លើក រថយន្តធំ០២លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៧គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕