យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៩លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន០៥នាក់ស្រី០១ របួសស្រាលចំនួន០៤នាក់ស្រី០១នាក់ ដែលបង្កឡើងដោយ រថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៣លើក រថយន្តធំ០៤លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៦គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕