សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល រាជធានី​ភ្នំពេញ នឹង​ចែក​កាត​ធ្វើដំណើរ​ទៅ​ផ្សារ នៅតាម​ផ្ទះ សម្រាប់​អ្នក​នៅ​ក្រៅ​តំបន់​ក្រហម

ភ្នំពេញ​៖ សូម​បញ្ជាក់​ជូន​ពី តំបន់​ក្រហម​ក្នុង​រាជធានី​ភ្នំពេញ គឺ​ទីតាំង​ដែល​ត្រូវ​កំណត់​ជា “​តំបន់​ក្រហម​” គិត​ត្រឹម​ថ្ងៃទី​១៩ ខែ​មេសា រួមមាន​:!​ទី​១. ខណ្ឌមានជ័យ​មាន​,​សង្កាត់ ស្ទឹងមានជ័យ​ទី​១ ទី​២ និង​ទី​៣ ។ ទី​២. ខណ្ឌ​ពោធិ៍​សែន​ជ័យ​៖ សង្កាត់​ចោមចៅ​ទី​១ ។ ទី​៣. ខណ្ឌ​ទួលគោក ,​ភូមិ​១៤ ១៦ និង​១៧ នៃ​សង្កាត់​បឹង​សាឡាង ។ សូម​បញ្ជាក់​លម្អិត​ថា​, ក្នុង​តំបន់​ក្រហម អ្នក​មិន​អាច​ចេញ​ក្រៅ​ផ្ទះ​ដាច់ខាត លើក លែង​តែ ,៣​ករណី​ប៉ុណ្ណោះ​ក្នុងនោះ​រួមមាន​:​ទី​១.​មាន​បញ្ហា​សុខភាព “​បន្ទាន់​”​ទី​២. ទៅ​យក​សំណាក​ធ្វើតេស្ត នៅក្នុង តំបន់​ក្រហម​ជិត​បំផុត ។ ទី​៣. ទៅ​ចាក់​វ៉ាក់សាំង​ដូសទី​២ នៅក្នុង តំបន់​ក្រហម​ជិត​បំផុត , ផ្សារ​និង​កន្លែង លក់​ម្ហូប​ទាំងអស់​ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។ ក្រសួង​ពាណិជ្ជកម្ម ធានា​សម្របសម្រួល​ម្ហូបអាហារ ឱ្យ​ដល់​ប្រជាពលរដ្ឋ !!! លេខ​ទាក់ទង​ទិញ​ម្ហូប តាម​លេខ​ទូរស័ព្ទ : 0127670431 , 089 355 6961, 069 524 4991, 015805313 , 017 855 011, យោង​:​សេចក្ដីសម្រេច​០៩២-០៩៣-០៩៤/២១ សសរ ចុះ​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២១,​ឯកសារ​មន្ត្រី សា​ធា​ធាណៈ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ