យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១០លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន០៨នាក់ប្រុស របួសស្រាលចំនួន០៦នាក់ស្រី០១នាក់ ដែលបង្កឡើងដោយ រថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន០៧លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន១៣គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕