សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សហគមន៍​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់​

សហគម​ទេសចរណ៍ធម្មជាតិ​កោះ​ទ្រង់ គឺជា​សហគម​ទេសចរណ៍​មួយ ក្នុងចំណោម រមណីយដ្ឋាន​ទេសចរណ៍​ទាំង ១៦​កន្លែង ដែល​មាន​ភាព​ទាក់ទាញ​ភ្លៀវ​ជាតិ និង​អន្តរជាតិ ទៅ​ទស្សនា កំសាន្ដ​ជា​រៀងរាល់ថ្ងៃ ទាំង​ថ្ងៃ​បុណ្យ​ឈប់សម្រាក់ និង​ថ្ងៃ​ចុង​សប្ដាហ៍ ទាំង​រដូវប្រាំង និង​រដូវវស្សា ។​

​ជាមួយ​នឹង​ដំណើរ​កំសាន្ដ​ដ៏​រីករាយ​ឆ្ពោះទៅ​កាន់​សហគម​ទេសច​រកោះ​ទ្រង់ ភ្ញៀវទេសច​រទាំង អស់ ត្រូវ​ធ្វើដំណើរ​ដោយ​ជិះ​ទូកដរ​ឆ្លងកាត់ ទន្លេមេគង្គ ប្រវែង​១​គីឡូ​មែត្រ រួច​ក៏​បន្ត​ដំណើរ​ដោយ​ជិះ​កង់ ម៉ូតូ រ​ទះ​សេះ និង​ជិះ​ម៉ូតូរ​ម៉ក ទៅតាម​ចំណង​ចំណូលចិត្ត​របស់​ភ្ញៀវ​ម្នាក់ៗ ដើម្បី​បាន​មើលឃើញ​អំពី របៀប​នៃ​ការអប់រំ ការរស់នៅ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​កោះ និង​បាន​ឃើញ​ពី​ការអភិវឌ្ឍ​រីកចម្រើន នៅក្នុង​សង្កាត់​កោះ​ទ្រង់​។​

​សហគម​ទេសចរ​ធម្ម​ជាតិ​កោះ​ទ្រង់ នៅ​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ មាន​ទីតាំង​ស្ថិតនៅ​ទល់ មុខ​នឹង​ទី​រួម​ខេត្ត​ក្រចេះ ហើយ​សហគម​ទេសចរណ៍​មួយ​នេះ ត្រូវបាន​រៀបចំ​ជា​សហគម​ទេសចរណ៍​ឡើង ចាប់តាំងពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០០៨​មក​ម្លេះ នេះ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក ប៊ុន បាន ប្រធាន​សហគម​កោះ​ទ្រ​ង ។ លោក បាន​បន្ថែមថា សហគម​ទេសចរ​ធម្ម​ជាតិ​កោះ​ទ្រង់ ក៏​មាន​សេវា​បម្រើ​ជូន​ភ្ញៀវ​ទេសចរ ដែល​មក​លេង​កំសាន្ដ​ផងដែរ តាមរយៈ​ការធ្វើ​ដំណើរ​កំសាន្ដ​ជុំវិញ​កោះ ទ្រ​ង ដោយ ជិះ​កង់ ម៉ូតូ រ​ទះ​សេះ និង​ម៉ូតូរ​ម៉ក​ជាដើម ។ ជាពិសេស សហគម មាន​ផ្ទះសំណាក់ សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រឲ្យស្នាក់នៅ និង​មាន​បម្រើ​អាហារ​គ្រប់ពេល និង​តាម​តម្រូវការ​របស់​ភ្ញៀវ ទៀតផង ដែល​រហូត​មកដល់​ឆ្នាំ​២០១៦​នេះ សហគម​ទេសច​រកោះ​ទ្រង់ បាន​ពង្រីក​ផ្ទះ​ស្នាក់នៅ មាន​ចំនួន ៥​ផ្ទះ ។​

​លោក ប៊ុន បាន បានបញ្ជាក់​ថា កំណើន​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​សហគម​ទេសចរ​ធម្មជាតិ​កោះ​ទ្រង់ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ គឺ​មាន​ការកើនឡើង និង​មាន​ភ្ញៀវទេសចរ​មកលេង​កំសាន្ដ និង​ស្នាក់នៅ ចាប់ពី​ចន្លោះ​ខែ​កញ្ញា ដល់​ខែ​មេសា និង​មាន​ការ ថយ​ចុះ​ទៅ​វិញ ពី​ខែ​ឧសភា ដល់​ខែ​សីហា ។ លោក បាន​បន្តថា ប្រជាពលរដ្ឋ ក្រៅពី​ប្រកប​របរ​ដឹកជញ្ជូន ភ្ញៀវទេសចរ​ជូន​ទស្សនា​កំសាន្ដ ក្នុង​សហគម គឺ​ពួកគាត់​បាន​ប្រកប​របរ​ធ្វើស្រែ​ចម្ការ  ដាំ​បន្លែ​ជា​លក្ខណៈ គ្រួសារ ។​

​ទន្ទឹម​នឹង​ការកកើត​សហគម​ទេសចរ​នោះ​ឡើង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក៏​មាន​ការ​ប្រសើរ​ឡើង​ថែម​មួយកម្រិត ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​ការ​ទាយ​យក​ផលប្រយោជន៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ដើរ​លេង និង​សម្រាក់​កំសាន្ដ​នៅ​លើ​កោះ​មួយ​នេះ ។​

​នៅក្នុង​ដំណើរ​កំសាន្ត​នោះ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ យុវជន យុវនារី អ្នក​ទើប​រៀបការ និង​អ្នកមាន​គូរ​ស្រករ​តែ​មិន​ទាន់​រៀបការ បាន​នាំ​គ្នា​ចូលរួម​ដាំ​កូន​ឈើ​គ្រប់ៗ​គ្នា ដើម្បី​ទុកជា​អនុស្សាវរីយ៍ នឹង​ស្របទៅតាម​ពាក្យស្លោក ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម ។ សហគមន៍​ទេសចរ​កោះ​ទ្រង់ ស្ថិតនៅ​សង្កាត់​កោះ​ទ្រង់ ក្រុង​ក្រចេះ មាន​ផ្ទៃដី​សរុប​ចំនួន ២២២ ហិច​តា និង​មាន​ផ្ទៃដី​សម្រាប់​ដាំ​កូនឈើ​ចំនួន ៣​ហិច​តា​កន្លះ និង​មាន​សហគមន៍​តូចៗ ចំនួន​៣​ទៀត គឺ​សហគមន៍​ក្រូចថ្លុង សហគមន៍​បន្លែ និង​សហគមន៍​ស្រូវ ប វ ស ជា​សហគមន៍​ដែល​ធ្វើ​ស្រូវ​បង្គោល វប្បកម្ម​ស្ទូង​១​ដើមៗ ។​

​លោកស្រី សេង សុ​ទ្ធា ប្រធាន​ក្រុមរ​ទះ​សេះ បាន​ប្រាប់ឲ្យដឹង​ថា នៅពេល​ដែល​ភ្ញៀវទេសចរ មក​ទស្សនា​នៅ​លើ​កោះ​ទ្រង់​នេះ គឺ​ពួកគាត់​តែងតែ​ត្រូវការ​ជិះរ​ទះ​សេះ ដើម្បី​ទស្សនា​គ្រប់​ទីកន្លែង​នៅលើ​កោះ ដូចជា​កន្លែងផ្ទះ​ស្នាក់​សហគម ថ្ងៃ​លិច កន្លែង​ដាំ​កូនឈើ ទស្សនា​សហគម​តូចៗ និង​ហូប​ផ្លែ​ក្រូចថ្លុង នៅតាម​ផ្ទះ ដោយ​ក្នុង​តម្លៃ​សមរម្យ ។​

​បន្ទាប់​ពី​ធ្វើដំណើរ​ទស្សនា​កន្លែង​ជាច្រើន​នៅលើ​កោះ​ទ្រង់​រួចមក ភ្ញៀវទេសចរ​ក៏​អាច​ឈប់សម្រាក់​ជា លក្ខណៈ​គ្រួសារ និង​មិត្តភក្ដិ នៅផ្ទះ​ស្នាក់​សហគមន៍​ថែមទៀត​ផង ដែល​មាន​ទទួល​បម្រើ​នូវ​សេវា ចំណីអាហារ​ជា​ច្រើម​មុខ និង​មាន​តម្លៃ​សមរម្យ​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។​

​គូសបញ្ជាក់ថា ខេត្ត​ក្រចេះ គឺជា​ខេត្ត​មួយ​ដែល​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មាន​ការ អភិវឌ្ឍន៍​រីកចំរើន ដោយ​មាន​រមណីយដ្ឋាន​ទេសចរណ៍​សរុប​ចំនួន ១៦​កន្លែង កំពុង​បំរើ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ដ ៕​

 

 

Filed in: ទេសចរណ៍, ព័ត៌មានជាតិ