យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៨លើក ក្នុងនោះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន១២នាក់ស្រី០៥នាក់ ដែលបង្កឡើងដោយ រថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន០៤លើក រថយន្តធំចំនួន០១លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និងរថយន្តធំចំនួន០១គ្រឿង៕