យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៧លើក ក្នុងនោះ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន ០៤នាក់ស្រី០២នាក់ ដែលបង្កឡើងដោយ រថយន្តតូចចំនួន០៤លើក ម៉ូតូចំនួន០១លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៥គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងរថយន្តធំចំនួន០២គ្រឿង៕