សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កំពង់​ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ល័ក្ខណៈ​គ្រួសារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ ​បាន​ប្រាប់​ភ្នាក់ងារ​យក​ពត៌មាន​យើង​ដឹងថា របាំង​លប​រ៉ាវ​(​ត​)​រាប់ពាន់​ម៉ែត​ក្រឡា​ញឹក​នៅ​រដូវ​បិទ​នេសាទ​ជា​ច្រើន​ខ្សែ ស្ថិត​នៅ​ចំណុច ព្រែក​គូរ កា​ម៉ាល់ ដូនតី គន្លង​100 វាល​ភក់ ចុង​ផ្លូវ​ទូក ព្រែក​លួង កោះ​អ្នកតា សាលា​ថ្ម ព្រែក​ស្លត កោះ​ទន្លា បាយ​ឆៅ ថ្នល់​ឈើទាល ប្រឡាយ​មាស​ស្ថិត ក្នុង ឃុំ ផ្លូវ​ទូក និង​ឃំ​ុ​ប្រឡាយមាស ស្រុក កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដោយ​ពុំ​មាន​ឃើញ​ខាង​អាជ្ញាធរ​មាម​សមត្តកិច្ច​ធ្វើការ​បង្ក្រាប និង ទប់ស្កាត់​ឡើយ មិនតែប៉ុណ្ណោះ បាន បណ្ដែតបណ្ដោយ ឲ្យ​បទល្មើស​នេសាទ របាំង​លប​រ៉ាវ​(​ត​)​ដាក់ រាយ ពាស ពេញ​វាល ទំនាប ផ្ទៃ​ទឹក យ៉ាង​អណាធិបតេយ្យ​។​ ​សេចក្តី​រាយ​ការ​បន្ត​ទៀត​ថា បើ​យោង​តាម​សម្ដី​ម្ចាស់​របាំង​លប​រ៉ាវ​(​ត​)​នៅ​ចំណុច ខាងលើ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់់ងារ យើង អោយដឹងថា ជា​រៀងរាល់ឆ្នាំ មាន​ម្ចាស់​ទូ​កឌុក យឿរ​ទិញ​ត្រី ឈ្មោះ​ផល្លា ឈ្មោះ​ប្រុស ឈ្មោះ​ខន ឈ្មោះ​លីន ឈ្មោះ​ធី​កុយ ឈ្មោះ​ហន ឈ្មោះ​គួ​យ ឈ្មោះ​រស់ ឈ្មោះ​ខៀវ គៀន ជា​អ្នក​រត់ការ ប្រមូល​លុយ ពី​ម្ចាស់​របាំង ក្នុង​មួយ​ខ្សែ​ចាប់ពី​2​លាន​ទៅ​4​លាន​រៀល ដើម្បី​យក​ទៅ ដោះស្រាយ ស្ថាប័ន​ជលផល ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប ផ្ទុយ​ពី​អនុសាសន៍​៧​ចំណុច​របស់​សម្តេច​តេជោ​ហ៊ុនសែន​។​ ​ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​មិន​អាច សុំ​ការបំភ្លឺ​ពី​លោក ពំ​ុ សុផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង លោក តាត សីហា​ក់​នាយ​ផ្នែក​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ឆ្នាំង​លោក ម៉ម សាម៉ុន រង​ខណ្ឌ​បាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក​ចេង​ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ទេ​នៅថ្ងៃនេះ​៕ រីភា​រិទ្ធិ​

​កំពង់​ឆ្នាំង ៖ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ល័ក្ខណៈ​គ្រួសារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ ​បាន​ប្រាប់​ភ្នាក់ងារ​យក​ពត៌មាន​យើង​ដឹងថា របាំង​លប​រ៉ាវ​(​ត​)​រាប់ពាន់​ម៉ែត​ក្រឡា​ញឹក​នៅ​រដូវ​បិទ​នេសាទ​ជា​ច្រើន​ ខ្សែ ស្ថិត​នៅ​ចំណុច       ព្រែក​គូរ  កា​ម៉ាល់ ដូនតី គន្លង​100  វាល​ភក់ ចុង​ផ្លូវ​ទូក ព្រែក​លួង កោះ​អ្នកតា សាលា​ថ្ម ព្រែក​ស្លត កោះ​ទន្លា បាយ​ឆៅ ថ្នល់​ឈើទាល ប្រឡាយ​មាស​ស្ថិត ក្នុង ឃុំ ផ្លូវ​ទូក និង​ឃំ​ុ​ប្រឡាយមាស ស្រុក កំពង់លែង ខេត្ត​កំពង់ឆ្នាំង ដោយ​ពុំ​មាន​ឃើញ​ខាង​អាជ្ញាធរ​មាម​សមត្តកិច្ច​ធ្វើការ​បង្ក្រាប និង ទប់ស្កាត់​ឡើយ មិនតែប៉ុណ្ណោះ បាន បណ្ដែតបណ្ដោយ ឲ្យ​បទល្មើស​នេសាទ របាំង​លប​រ៉ាវ​(​ត​)​ដាក់ រាយ ពាស ពេញ​វាល ទំនាប ផ្ទៃ​ទឹក យ៉ាង​អណាធិបតេយ្យ​។​

​សេចក្តី​រាយ​ការ​បន្ត​ទៀត​ថា បើ​យោង​តាម​សម្ដី​ម្ចាស់​របាំង​លប​រ៉ាវ​(​ត​)​នៅ​ចំណុច ខាងលើ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នាក់់ងារ  យើង អោយដឹងថា ជា​រៀងរាល់ឆ្នាំ មាន​ម្ចាស់​ទូ​កឌុក យឿរ​ទិញ​ត្រី ឈ្មោះ​ផល្លា ឈ្មោះ​ប្រុស ឈ្មោះ​ខន ឈ្មោះ​លីន ឈ្មោះ​ធី​កុយ ឈ្មោះ​ហន ឈ្មោះ​គួ​យ ឈ្មោះ​រស់ ឈ្មោះ​ខៀវ គៀន ជា​អ្នក​រត់ការ ប្រមូល​លុយ ពី​ម្ចាស់​របាំង ក្នុង​មួយ​ខ្សែ​ចាប់ពី​2​លាន​ទៅ​4​លាន​រៀល ដើម្បី​យក​ទៅ ដោះស្រាយ ស្ថាប័ន​ជលផល ជា​ថ្នូរ​នឹង​ការ​មិន​បង្ក្រាប ផ្ទុយ​ពី​អនុសាសន៍​៧​ចំណុច​របស់​សម្តេច​តេជោ​ហ៊ុនសែន​។​

​ពាក់ព័ន្ធ​ ករណី​ខាងលើ​នេះ​មិន​អាច សុំ​ការបំភ្លឺ​ពី​លោក ពំ​ុ សុផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង លោក តាត សីហា​ក់​នាយ​ផ្នែក​រដ្ឋបាលជល​ផល​ខេត្ត​កំពង់ឆ្នាំង​លោក ម៉ម សាម៉ុន រង​ខណ្ឌ​បាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សោម ភារុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង លោក​ចេង​ញ៉ាន់ អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​បាន​ទេ​នៅថ្ងៃនេះ​៕  រីភា​រិទ្ធិ​

 

 

IMG-20160824-WA0006 IMG-20160824-WA0007

Filed in: ព័ត៌មានជាតិ