សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង បន្ដ​ទទួល​សម្ភារៈ​ថ្នាំ​សម្លាប់​មេ រោគ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពី​សប្បុរសជន គិត​ជា​ទឹកប្រាក់​១៦០០០​ដុល្លារ

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បន្ដ​ទទួល​សម្ភារៈ​ថ្នាំ​សម្លាប់​មេ រោគ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ពី​សប្បុរសជន គិត​ជា​ទឹកប្រាក់​១៦០០០​ដុល្លារ ។ ផលិតផល​សម្លាប់​មេរោគ ដែល​មាន​ទាំង ជែល​លាងដៃ នឹង​សាប៊ូ​បោក​ខោ​អាវ​សរុប​ចំនួន​៨២០​កេស​ស្មើនឹង​ទឹកប្រាក់ ប្រមាណ ១៦០០០ ដុល្លារ (​មួយ​ម៉ឺន​ប្រាំមួយ​ពាន់​ដុល្លារ​) ត្រូវបាន​ក្រុមហ៊ុន​យូនីលីវើ (​ខេ​ម​បូឌា​)​លីមីត​ធី​ត​ប្រគល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​រដ្ឋបាល​រាជធា​នី​ភ្នំពេញ​បែងចែក​ជូន​ដល់ មន្ត្រី​ជួរមុខ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ ជំងឺ​នេះ​នៅតែ​បន្ត​ការរីក​រាលដាល​នៅក្នុង​រាជធានី​ភ្នំ ពេញ​នៅឡើយ​។

​ពិធី​ប្រគល់​និង​ទទួល​ខាងលើ​នេះ​បាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ​ឆ្នាំ​២០២០ ក្រោម​វត្តមាន​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​តំណាង​ក្រុមហ៊ុន​យូនីលីវើ​(​ខេ​ម​បូឌា​)​លីមីត​ធី​ត​នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​តំណាង​ក្រុមហ៊ុន ក្រុមហ៊ុន​យូនីលីវើ​(​ខេ​ម​បូឌា​) លីមីត​ធី​ត បានបញ្ជាក់​ថា អំណោយ​ដែល​យក​មក​ប្រគល់ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​នេះ​ជា​ប្រភេទ​ផលិតផល​សម្រាប់​សម្លាប់​មេរោគ​ជេ​លលាង ដៃ​នឹង​សាប៊ូ​បោក​ខោអាវ ដែល​មាន​ចំនួន​៨២០​កេស ស្មើ​នឹង​ចំនួន​ទឹកប្រាក់​១៦០០​ដុល្លារ ។ ចំពោះ​គោលបំណង​ដែល​ក្រុមហ៊ុន​ផ្ដល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ គឺ​ដើម្បី​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចែក​ជូន​ដល់​មន្ត្រី​ជួរមុខ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​-១៩ ពិសេស​ចែកចាយ​នៅក្នុង​ទីតាំង​ចត្តា​ឡឺស័ក មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវី​-១៩ និង​សហគមន៍​ប្រជាពលរដ្ឋ​ក្រីក្រ​ផងដែរ ។​

​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង​នៅក្នុង​ឱកាស​នោះ បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន unilevercambo dia limited ដែល​បាន​ផ្ដល់​នូវ​ទឹក​សម្លាប់​មេរោគ ជេ​លលាង​ដៃ​នឹង​សាប៊ូ​បោក​ខោ​អាវ​មួយ​ចំនួន​នេះ ។

​លោក​សន្យាថា នឹង​យក​ផលិតផល​ទាំងអស់​នេះ​ទៅ​បែងចែក​ទៅ​តាម​អ្វី​ដែល​ក្រុមហ៊ុន​ចង់បាន​។ ម​ន្ថែ​ម​ពីលើ​នេះ​ទៀត លោក​ឃួង ស្រេង ក៏​បាន​ថ្លែង​នូវ​ការ​អរគុណ​ផង​ដែរ ចំពោះ​ប្រទេស អង់គ្លេស​ដែល បាន​អនុគ្រោះ​ពន្ធ​EBA​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​។​

​លោក​បន្ត​ទៀត​ថា​៖ ជំងឺ​កូវី​-១៩ បាន​ឆ្លង​រាលដាល​ចូល​សហគមន៍ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ដោយ​ការខិតខំ​ប្រឹងប្រែង​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ដូចជា​ការចូលរួម​សហការ​ល្អ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ថា ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា រាជធានី​ភ្នំពេញ​យើង​អាច​គ្រប់គ្រង​បាន ហើយ​សម្ដេច​ក៏​បាន​បញ្ជាក់​ហើយ​ថា សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​២៨ វិច្ឆិកា កម្ពុជា​នឹង​អាច​គ្រប់គ្រង​បាន ត្រឹម​ថ្ងៃ​ទី​២៨​ខែ​មករា​២០២១​ខាងមុខនេះ​៕

Filed in: ព័ត៌មានជាតិ