សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សត្វ​ដំរី មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ទាក់ ទាញ​ដ៏​អស្ចារ្យ ក្នុង​ការផ្តល់​សេវាកម្ម​សម្បូរបែប នៅ រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ តែ​ថែម ទាំង​បាន​បន្សល់ទុក នូវ​អនុស្សាវរីយ៍​ជា ច្រើន ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ

សៀមរាប​៖ លោក​David Jaya Piot តំណាង ឱ្យ​ក្រុមហ៊ុន Kulen Elephant For est បានឱ្យ​ដឹង​នៅ​ថ្ងៃ​២៧ វិច្ឆិកា​នេះ​ថា​៖ អស់​រយៈពេល​ច្រើន​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​១៩៩៨​មក សត្វ​ដំរី​របស់​ក្រុមហ៊ុន លោក​បាន​ចូលរួម ចំណែក យ៉ាង​សកម្ម​ក្នុង​ការបម្រើ​វិស័យ​ទេសចរណ៍ នៅ​រមណីយដ្ឋាន​អង្គរ​។ សត្វ​ដំរី​ទាំងនោះ មិន​ត្រឹមតែ​ផ្តល់​នូវ​ភាព​ទាក់ ទាញ​ដ៏​អស្ចារ្យ ក្នុង​ការផ្តល់​សេវាកម្ម​សម្បូរបែប​ក្នុង​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ ថែម ទាំង​បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជា ច្រើន ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​ក្នុង​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេស ច​រណ៍ ក៏ដូចជា ដើម្បី​លើកកម្ពស់​ជីវិត នៃ​ការ រស់នៅ​បែប​ធម្មជាតិ​របស់​សត្វ​ដំរី ក្រុម ហ៊ុន Kulen Elephant Forest ដែលជា​អ្នក​គ្រប់គ្រង សត្វ​ដំរី​ទាំងនោះ កាលពី​ឆ្នាំ​២០១៩ បាន​ធ្វើ​ការដឹកជញ្ជូន​សត្វ​ដំរី​ចេញពី​រមណី យដ្ឋា​ន​អង្គរ សំដៅ​បញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង​ការ​យក​សត្វ​ដំរី ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​ឱ្យ​ពួក​វា​ទៅ​រស់នៅ​ក្នុង​ព្រៃ​បែប​ធម្ម ជាតិ ដែល​នេះ គឺជា​វិថី​ជីវិត​មួយ​ថ្មី របស់​ពួក​វា ហើយ​ទីតាំង​គឺ​ស្ថិតនៅ​ភូមិ​បុស្ស​ធំ ឃុំ​ខ្នារ ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប លើ​ផ្ទៃដី​ចំនួន ២១៥​ហិកតា ក្នុងនោះ​ផ្ទៃ​ដី​របស់​ក្រុម ហ៊ុន​ចំនួន ១៥​ហិកតា និង​ផ្ទៃ​ដី​ព្រៃ​សហគមន៍​របស់​រដ្ឋ​ចំនួន ២០០​ហិកតា​។​

​លោក​បាន​បន្តថា​៖ បច្ចុប្បន្ននេះ ក្រុម ហ៊ុន Kulen Elephant Forest មាន​សត្វ​ដំរី​ចំនួន ១៣​ក្បាល ដែល​មាន​អាយុ​ចាប់ពី​៣០​ឆ្នាំ ទៅ​ជាង​៦០​ឆ្នាំ មាន​ឈ្មោល​២ ញី​១១ ហើយ​បាន រស់នៅ​តាម​បែប​ធម្មជាតិ របស់​ពួក​វា​ដោយ​មិន​ចាំបាច់​ដឹក​ភ្ញៀវទេសចរ​ដូច​ពីមុន នោះទេ​។​

​លោក​បន្តថា​៖ ការ​មក​រស់នៅ​ក្នុង​ព្រៃ​របស់​សត្វ​ដំរី​ទាំងនេះ គឺ​នៅតែ​ផ្តល់​នូវ​ភាព​ទាក់ ទាញ​ភ្ញៀវទេសចរ ហើយ​ភ្ញៀវទេសចរ នឹង​បាន​ឃើញ​នូវ​អ្វី​ដែល​ជា​ភាពជាក់ស្តែង នៃ​ការ​រស់ នៅ​ដោយ​សេរីភាព បែប​ធម្មជាតិ​របស់​ដំរី ជាពិសេស​វា​ចេះ​ស្រលាញ់គ្នា ចេះ​ប្រច័ណ្ឌ​គ្នា​ដូច មនុស្ស​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពុំមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទៅ​ទស្សនា​សត្វ​ដំរី​ទាំងនេះ​ទេ ដោយសារ​តែ​បរិបទ​កូវី​ដ​-១៩ ទើប​ពុំ​សូវ​មាន​ភ្ញៀវ​ទេសចរ​ចេញ​ដើរ​កម្សាន្ត​។ លោក David Jaya Piot បានបញ្ជាក់​ថា កាល​ពី​មក​រស់នៅ​កន្លែង​ថ្មី​នេះ ដំបូង​យើង មាន​សត្វ​ដំរី​ចំនួន​១៤​ក្បាល តែ​វា​បាន​ស្លាប់​អស់​១​ក្បាល ដោយសារ​តែ​វា​មាន​វ័យ​ចំណាស់ រហូតដល់​ជាង​៧៥​ឆ្នាំ​ហើយ ដើម្បី​ឱ្យ​ចំនួន​សត្វ​ដំរី​មាន​ចំនួន​កើន​ឡើង​វិញ​។​លោក​ក៏​មាន​បំណង ធ្វើការ​បង្កាត់​ពូជ​សត្វ​ដំរី​ដែរ​។ ប៉ុន្តែ​ដោយសារ​តែ​វិបត្តិកូ​វីដ​-១៩​បានធ្វើឱ្យ​អ្នកជំនាញ​បរទេស​មិន​អាច​មក​បាន និង​ខ្វះ​សម្ភារ​បច្ចេកទេស​ផង​នោះ បាន​ធ្វើឱ្យ​គម្រោង នេះ​ត្រូវ​បាន​ពន្យារ ពេល​មួយ​រយៈ សិន ៕

===========

​លោក ឃួ​ង ស្រេង​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បញ្ជៀ​ស​ការលិចលុង ដោយ​ជំនន់​ទឹកភ្លៀង

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ចាប់ផ្តើម​លើក​ផែនការ​អភិវឌ្ឍ​ស្ថានីយ​បូមទឹក​បឹងទំពុន​បន្ថែមទៀត ដើម្បី​បង្កើន​សមត្ថភាព​រំដោះ​ការ​ជន់​លិច​ដោយ​ជំនន់​ទឹក ភ្លៀង​នៅ​រដូវវស្សា​ខាងមុខ ។
រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​បំពាក់​ម៉ាស៊ីនបូមទឹក​ថ្មី​ទំហំ​១​ម៉ែត្រ​កន្លះ​១ គ្រឿង និង​ទំហំ​១​ម៉ែត្រ​២​តឹក​ចំនួន​២​គ្រឿង រួម​ទាំង​ការស្តារ​ប្រឡាយ​ទឹក​ឱ្យ​កាន់តែ​ធំ និង ជីក​បុក​ស៊ី​ផាយ​អម​សងខាង​ប្រឡាយ នៅ​ស្ថានីយ​បូមទឹក​បឹងទំពុន ដើម្បី​ពន្លឿន​ការបូមទឹក​ឱ្យ​បានលឿ​ន បញ្ចៀស​នូវ​ការលិចលង់​ដោយ​ជំនន់​ទឹក​ទឹកភ្លៀង​នៅ​ឆ្នាំក្រោយៗ​ទៀត ។​
ការសម្រេច​លើក​ផែនការ​បំពាក់​ម៉ា​ស៊ី​បូមទឹក​ថ្មី​រួមទាំង​ការស្តារ​ប្រលាយ​នៅ​ស្ថានីយ​បូមទឹក​បឹង​ទំ ពុង​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពី​ការអភិវឌ្ឍ​ស្ថានីយ​បូម​បឹងទំពុន នៅ​ព្រឹក​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ឆ្នាំ​នេះ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​រួម​ទាំង​សមត្ថភាព​បូមទឹក​នៅ មាន កម្រិត​បាន​ធ្វើឱ្យ​តំបន់​មួយចំនួន​រង​ការ​ជន់​លិច​ដោយសារ​ជំ​នន​ទឹកភ្លៀង ដែល​បង្ក​ការរំខាន​ដល់​ជីវភាព រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានីយ​បូមទឹក​បឹងទំពុន នេះ​បាន​ទទួល​ទឹក​ពី​ផ្ទៃ​រង​ទឹកភ្លៀង​ជាច្រើន ដូចជា​ហូរ​ពី បឹង​សាឡាង តំបន់​ម៉ុង​ឌី​យ៉ាល់ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​៣​ខណ្ឌ​ទទួល​គោក តំបន់​លូ​ប្រាំ ស្ទឹងមានជ័យ និង​មួយ​ផ្នែក​ទៀត​នៃ​ខណ្ឌ​ពោធិ​សែន​ជ័យ ដូច្នេះ​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ឡើងវិញ​ដើម្បី​មាន​សមត្ថភាព​រំដោះ​ទឹក​បាន​លឿន​។​

​លោក​បាន​បញ្ជាក់ថា អាជ្ញាធរ​នឹង​ចាប់ផ្តើម​អភិវឌ្ឍន៍​ស្ថានីយ​បូមទឹក​នេះ​ចាប់ពី​ដើម​រដូវប្រាំង នេះ​តទៅ​ដើម្បី​ធ្វើ​យ៉ាងណា​កុំ​មាន​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ឆ្នាំ​២០២១ ខាង​មុខ​ត​ទៀត​។ ឯកឧត្ដម​បាន​បញ្ជាក់​ពី​គោលបំណង​ថា​៖ ថ្ងៃ​នេះ​ដែល​យើង​បាន រៀបចំ​ប្រជុំ ជាមួយ​មន្ដ្រី​ជំនាញ គឺ​ដើម្បី​ធ្វើ​កិច្ច​ការងារ យើង​បន្ថែមទៀត ទី​១​ត្រូវ​សិក្សា​បន្ថែម​ពី​ស្ថានីយ​បូម ទី​២​ត្រូវ​រៀបចំ​បុក​ស៊ី​ផាយ ស្តារ​អាង​ស្តុក​ទឹក​ឡើងវិញ នេះ​ជា​ចំណុច​សំខាន់​ធ្វើ​យ៉ាងណា​ឱ្យ​ទឹក​ទៅដល់ ហើយ​មាន​ទឹក​បូម​នៅ ស្ថានីយ​មាន​សមត្ថភាព​បូមទឹក​នេះ​ទាន់ពេលវេលា ធ្វើយ៉ាងណា​កុំ​ឱ្យ​លិច ។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានភាព​ម៉ាស៊ីនបូមទឹក​បឹងទំពុន​បច្ចុប្បន្ន ដំណើរការបាន​៦​គ្រឿង ដែល​៤​គ្រឿង​ជា​ម៉ាស៊ីន​ចាស់​អាច​បូម​បាន​១០​ម៉ែត្រគូប​ក្នុង​មួយ​វិនាទី និង​ម៉ាស៊ីន​ថ្មី​ចំនួន​២​គ្រឿង អាច​បូ​ប​បាន​ចំនួន​៥ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី ដែល​សរុប​ទាំងអស់​១៥​ម៉ែត្រ​គីប​ក្នុង​មួយ​វិនាទី ដូចនេះ​មិន​បំពេញ​សេចក្តីត្រូវការ​បានឡើយ ។ លោក​បាន​បន្តថា តាម​ការសិក្សា​បានឱ្យដឹងថា​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​ហូរ​ទៅ​ស្ថានីយ​បឹងទំពុន​មាន​ទំហំ ៣០៣២ ហិកតា ប្រសិនបើ​ទឹកភ្លៀង​៣០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង នោះ​ចំនួន​ទឹកភ្លៀង​នឹង​កើនឡើង ជាង​៩​សែន ៩​ពាន់​ម៉ែត្រគូប ភ្លៀង​៤០​មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង បរិមាណ​ទឹក​ជាង​១​លាន​២​សែន និង​ប្រសិនបើ​ភ្លៀង​ខ្លាំង​៦០ មី​លី​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​នោះ​បរិមាណ​ទឹកនឹង​ជាង​១​លាន​៨​សែន ម៉ែត្រគូប ដូច្នេះ​បរិមាណ​នេះ​មិន​ទាន់​ឆ្លើយតប​នឹង​ម៉ាស៊ីនបូមទឹក​នោះទេ ។ លោក​បាន​បន្តថា ដើម្បី​ដោះ​បញ្ហា​ទឹក​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​ស្ថានី​បូមទឹក​បឹងទំពុន​នេះ គឺ​ត្រូវ​អនុវត្ត​វិធានការ​ចំនួន​៦​ចំនុច ។ យើង​មាន​វិធានការ​ចំនួន​៦​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​នេះ ទី​ដ​១ បង្កើន​សមត្ថភាព​បូម​ទឹក ពី​១៥ ម៉ែត្រគូប ទៅ​២៧​ម៉ែត្រគូប ទី​២ ជីក​ស្តារ​អាង​ស្តុក​ទឹក​បឹង​តូច​ទំហំ​១២​ហិកតា​ឱ្យបាន​ជ្រៅ និង​បុក​ស៊ី​ប​ផាយ​ការពារ ទី​៣​ជីស្តារ​ភក់​សំរាម​ឱ្យបាន​ជា​ប្រចាំ ទី​៤ ជួសជុល​ស្ពាន​នៅ​អម​សង​សាង​ប្រ ឡាយ ទី​៥ បង្កើន​សមត្ថភាព​បូម​ទឹក​នៅ​ស្ថានីយ​ឡូ​ប្រាំពី​៨​ម៉ែត្រ គូ​ប ទៅ​២០​ម៉ែត្រគូប និង​ទី​៦ ត្រូវ​បំពាក់ ម៉ាស៊ីនភ្លើង​ដែល​មាន​កម្លាំង​៣​ពាន់​កា​វ៉េ​ហា ដើម្បី​ការពារ​នៅពេល​ដាច់​ចរន្ត​អគ្គិសនី​។

​សូមបញ្ជាក់​ថា តាម​ផែនការ​អភិវឌ្ឍ​ស្ថានី យ​បូមទឹក​បឹងទំពុន​នេះ គ្រោង​ប្រើប្រាស់​រយៈពេល​៩​ខែ ដោយ ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ