យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៨លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៤នាក់ស្រី០២ របួសធ្ងន់ចំនួន ០៧នាក់ស្រី០១ របួសស្រាល០២ស្រី០១ ដែលបង្កឡើងដោយ រថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៤លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំ០៣គ្រឿង និងយានផ្សេងៗចំនួន០១គ្រឿង៕