យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ២២លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៣នាក់ប្រុស របួសធ្ងន់ចំនួន ២១នាក់ស្រី០៥នាក់ របួសស្រាល០៦នាក់ប្រុស ដែលបង្កឡើងដោយ រថយន្តតូចចំនួន០៧លើក ម៉ូតូចំនួន១០លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន២០គ្រឿង រថយន្តតូចចំនួន០៧គ្រឿង រថយន្តធំចំនួន០២គ្រឿង និងយានផ្សេងៗចំនួន០៤គ្រឿង គ្រោះថ្នាក់ថ្ងៃនេះមានការកើនឡើងច្រើនបើធៀបនឹងថ្ងៃម្សិលមិញ៕