យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២នាក់ស្រី០២ របួសធ្ងន់ចំនួន ១៣នាក់ស្រី០៣ របួសស្រាលគ្មាន ដែលបង្កឡើងដោយរថយន្តតូចចំនួន០៦លើក ម៉ូតូចំនួន០៣លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៨គ្រឿង រថយន្តតូចចំនួន០៧គ្រឿង និងគោយន្តចំនួន០២គ្រឿង៕