យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៥លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៩នាក់ស្រី០២ របួសធ្ងន់ចំនួន ១៥នាក់ស្រី០៣ របួសស្រាលចំនួន៧នាក់ស្រី០២ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន១០លើក រថយន្តធំចំនួន០២លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន១៨គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និង រថយន្តធំចំនួន០១ គ្រឿង គ្រោះថ្នាក់ថ្ងៃនេះមានការកើនច្រើនណាស់បើធៀបទៅនឹងថ្ងៃម្សិលមិញ សូមបងប្អូនប្រជាពលរដ្ឋខ្មែរមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយមានការប្រុងប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ៕