យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ០៦លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០២ប្រុស របួសធ្ងន់ចំនួន ០៦នាក់ប្រុស របួសស្រាលចំនួន០២នាក់ប្រុស ដែលបង្កឡើងដោយរថយន្តតូចចំនួន០១លើក ម៉ូតូចំនួន០៤លើក រថយន្តធំចំនួន០១លើក និងបណ្ដាលឲ្យខូចខាតយានអស់ ម៉ូតូចំនួន០៦គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និង រថយន្តធំចំនួន០២ គ្រឿង ៕