យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១១លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០៦នាក់ស្រី០៣ របួសធ្ងន់ចំនួន ១១នាក់ស្រី០៤ របួសស្រាលចំនួន ១២នាក់ស្រី០៧ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៤លើក ម៉ូតូចំនួន០៤លើក រថយន្តធំចំនួន ០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និង រថយន្តធំចំនួន០៤ គ្រឿង ៕