យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១២លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន១០នាក់ស្រី០៤ របួសធ្ងន់ចំនួន ១៦នាក់ស្រី០៦ របួសស្រាលចំនួន ០៤ប្រុស ដែលបង្កឡើងដោយរថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៧លើក រថយន្តធំចំនួន ០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៥គ្រឿង រថយន្តតូចចំនួន០៣គ្រឿង និង រថយន្តធំចំនួន០៣ គ្រឿង ៕