យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១០លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ស្រី០២ របួសធ្ងន់ចំនួន ១១នាក់ស្រី០៥ របួសស្រាលចំនួន ២៤នាក់ស្រី១៤ ដែលបង្កឡើងដោយរថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៣លើក រថយន្តធំចំនួន ០៤លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន ០៨គ្រឿង រថយន្តតូចចំនួន០៣គ្រឿង រថយន្តធំ០៥គ្រឿង និងយានផ្សេងៗ០១គ្រឿង៕