យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៣លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៧នាក់ស្រី០១ របួសធ្ងន់ចំនួន ១៣នាក់ស្រី០៦ របួសស្រាលចំនួន ២៨នាក់ស្រី១៩ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៥លើក ម៉ូតូចំនួន០៤លើក រថយន្តធំចំនួន ០២លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១០ គ្រឿង រថយន្តតូចចំនួន០៥គ្រឿង រថយន្តធំ០៤គ្រឿង និងយានផ្សេងៗ០៣គ្រឿង សរុបរបាយការណ៍គ្រោះថ្នាក់ថ្ងៃនេះចំនួនអ្នកស្លាប់ និងរបួស មានកើនឡើងច្រើនលើសពីថ្ងៃម្សិលមិញគួរឱ្យកត់សម្គាល់៕