យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន០៦លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន០៨នាក់ប្រុស របួសស្រាលចំនួន០២នាក់ស្រី០១ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៧គ្រឿង និង រថយន្តតូចចំនួន០៣គ្រឿង ៕