យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន០៨លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន០៧នាក់ប្រុស របួសស្រាលចំនួន០៣នាក់ប្រុស ដែលបង្កឡើងដោយរថយន្តតូចចំនួន០១លើក ម៉ូតូចំនួន០៤លើក រថយន្តធំ០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០១គ្រឿង និងរថយន្តធំ០៥គ្រឿង ៕