យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន០៩នាក់ស្រី០១ របួសស្រាលចំនួន០៧នាក់ស្រីម្នាក់ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន០៥លើក រថយន្តធំ០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១២គ្រឿង រថយន្តតូចចំនួន០៤គ្រឿង និងរថយន្តធំ០៣គ្រឿង ៕