យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១០លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ប្រុស របួសធ្ងន់ចំនួន១០នាក់ប្រុស របួសស្រាលចំនួន០៣នាក់ស្រីម្នាក់ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៤លើក ម៉ូតូចំនួន០៣លើក រថយន្តធំ០២លើក គោយន្ត០១ និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០៥គ្រឿង រថយន្តធំ០៣គ្រឿង និងយានផ្សេងៗ០៣គ្រឿង៕