សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តទី​២

​ខេត្ត​ប៉ៃលិន​៖ នា​ព្រឹក​ថ្ងៃទី​៤ ខែ​សីហា ឆ្នាំ​២០១៦ មានការ​ប្រារព្ធ​អង្គប្រជុំ​សាមញ្ញ​លើក​ទី​២៧ អាណត្តទី​២ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ,​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត អភិបាលស្រុក /​ក្រុង​លោក​ប្រធាន​អនុប្រធាន​មន្ទីរ លោក​មេបញ្ជាការ បញ្ជា​ការរង កងកំលាំងប្រដាប់អាវុធ និង ស្ថាប័ន​ជំនាញ​នានា​ជុំវិញ​ខេត្ត​ផងដែរ ។​

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចតទៅ​៖​ទី​១/​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៧​។ ទី​២/​ពិនិត្យ​និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៦​។​ទី​៣/​ពិនិត្យ និង​អនុម័ត​របាយការណ៍​ស្តីពី​ការ អនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​ប្រចាំខែ​កក្ត​ដា​ឆ្នាំ​២០១៦​។​ទី​៤/​បញ្ហា​ផ្សេង​។​

​ជា​លទ្ធផល​អង្គប្រជុំ​បាន​ពិនិត្យ និង​អនុម័ត​តាម​របៀបវិរៈ​នីមួយៗ​រូ​ចមក​ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ពិភាក្សា​បញ្ហា ប្រឈម​ផ្សេងៗ ដោយ​បាន​លើក​ឡើង​លើ​បញ្ហា​ប្រឈម​មួយចំនួន​នៅ​សេសសល់​ដែល​រដ្ឋបាល ខេត្ត​មិន​ទាន់​ដោះ ស្រាយ​ដូចជា​៖​ទី​១/​បញ្ហា​ការធ្វើ​របាយ​ការណ៏នូវតែ​យឺតយ៉ាវ​។​ទី​២/​បញ្ហា​សំណង់​អាគារ​ធ្វើការ​សាងសង​អត់​ទាន់​មាន ច្បាប់​ត្រឹមត្រូវ​។ ទី​៣/​បញ្ហា​ភូមិ​ឃុំ​មាន​សុខ​សុ​វត្តិភាព​នូវមានកំរិត​។ បញ្ហា​ទី​៤/​បញ្ហា​គ្មាន​អ្នក​មក​ប្រជុំ​អំពី​គណៈកម្មាធិការ ពិគ្រោះ​យោបល់​ស្ត្រី​និង​កុមារ​។​បញ្ហា​ទី​៥/​បញ្ហា​មន្ត្រី​មក​ធ្វើ​ការងារ​អត់​ទៀង​ទាន់ និង​បញ្ហា​អវត្តមាន​។ បញ្ហា​ទី​៦/​បញ្ហា​ការធ្វើ​ផែនការ​វិនិយោគ​អត់​ទាន់​ពេលវេលា​នូវតាម​ភូមិ​/​ឃុំ​/​ក្រុង​/​ស្រុង និង​មន្ទី​ស្ថាប័ន​ទាំងអស់​។ បញ្ហា​ទី​៧/​បញ្ហា​ប្រជាពលរដ្ឋ​អត់​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​។​

​ទាក់ទង​និង​បញ្ហា​ប្រឈម​នានា​ដែល​បាន​បាន​លើក ឡើង​ខាងលើ​នេះ​លោក កើត សុធា អភិបាល​នៃ​គណៈ អភិបាលខេត្ត​ប៉ៃលិន​បាន​មាន​ប្រសា​ស​ន៏​ណែនាំ​ដល់ មន្ត្រី ជំនាញ​ដែល​ជាប់​ពាក់ព័ន្ធ​អោយ​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ និង ចាត់​វិធា​ការ​អោយ​បាន​ឆាប់រហ័ស​ផងដែរ ។​

​លោក​បាន​បន្តថា​៖ គ្រប់​ជំនាញ​ស្ថាប័ន​ជំនាញ​ទាំងអស់​បាន​យកចិត្ត ទុក​ធ្វើ​ការបំរើ​សេវា​ជូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​បានល្អ ជា​ពិសេស​ត្រូវ​សហការ សាមគ្គី​ផ្ទៃក្នុង​អោយបាន​ល្អ ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ធាភិបាល​កម្ពុជា​អោយបាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធិភាព ។​

​លោក​ក៏​សូម​អោយ​មន្ទី​ជំនាញ ស្ថាប័ន​ទាំងអស់​ត្រូវ​ចូលរួម​ប្រជុំ​បាន​ជាប់​ជានិច្ច ព្រោះ​កិច្ច​កិច្ចប្រជុំ​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​ចូលរួម​មតិយោបល់ ព្រមទាំង​ធ្វើ​បកស្រាយ​បំភ្លឺ​ជូន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ដោះស្រាយ​បញ្ហា​ដែល​លើកឡើង​ក្នុង​ន័យ​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​រក្សា​សណ្តាប់ធ្នាប់​សុខ​សុ​វត្តិភាព​អោយ​ល្អ​ផង​ដែរ​។​

​ទន្ទឹមនឹងនោះ លោក ឡី ចាន់​ឆាយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍​សំដែង​ការកោតសរសើរ​ដល់ ថ្នាក់ដឹកនាំ​ខេត្ត និង​អង្គភាព​មន្ទីរ​ស្ថាប័ន​ទាំងអស់​ដែល​បាន​ខិតខំ​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​ល្អប្រសើរ និង​ធានា បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​និង​ការអភិវឌ្ឍន៍​រីកចំរើន​នៅក្នុង​ខេត្ត​ប៉ៃលិន​។​

​ជាពិសេស​លោក​ក៏​បាន​សំណូមពរ​ដល់​គណៈ​អភិបាលខេត្ត​ត្រូវ​ពង្រឹងសមត្ថភាព ក្នុង​ការគ្រប់គ្រង​រដ្ឋ​បាល​អោយបាន​រឹងមាំ ដើម្បី​ឆ្លើយតប​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យមាន​ប្រសិទ្ធិ​ភាព​។​ពាក់ព័ន្ធ​ចំពោះ​សន្តិសុខ​សណ្តាប់​ចរាចរណ៏​លើ​ផ្លូវ​សាធារណៈ​នៅ​ខេត្ត​ប៉ៃលិន លោក​បាន​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​មាន​កិច្ចសហការ​គ្នា​ឲ្យបាន​ល្អ​ដើម្បី​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​គ្រប់ៗ​គ្នា​។​ទន្ទឹម​នេះ​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​ចុះ​ជួប ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដើម្បី​ធ្វើ​ការដោះស្រាយ ជូន​ប្រជាពលរដ្ឋ​អោយមាន ភាពយុត្តិធម៌ ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿ​ទុកចិត្ត​ចំពោះ​អាជ្ញាធរ​យើង ៕
​អត្ថបទ ទូច សុខន ប៉ៃលិន​

 

 

Filed in: ព័ត៌មានជាតិ