យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៨លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៤នាក់ប្រុស របួសធ្ងន់ចំនួន១៥នាក់ប្រុស របួសស្រាលចំនួន០២៦នាក់ស្រី២២ ដែលបង្កឡើងដោយរថយន្តតូចចំនួន០៥លើក ម៉ូតូចំនួន០៥លើក រថយន្តធំ០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៤គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងរថយន្តធំ០១គ្រឿង ។