យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ប្រុស របួសធ្ងន់ចំនួន១៤នាក់ស្រី០២ របួសស្រាលចំនួន០៣នាក់ស្រី០២ ដែលបង្កឡើងដោយរថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៩លើក រថយន្តធំ០១លើក យានផ្សេងៗ០២លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៩គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំ០១គ្រឿង និងយាន្តផ្សេងៗ០២គ្រឿង។