សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​ក្រុមការងារ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ការដាក់​លក់រ​បស់​អាជិ​វករ​នៅលើ​ចិញ្ចើមផ្លូវ​

​មណ្ឌលគិរី​៖ កាលពី​ព្រឹក​ថ្ងៃទី​០១​ខែ​សីហា​ឆ្នាំ​២០១៦​នេះ លោក ប៉េង សម្បត្តិ អភិបាលរង​ខេត្ត​មណ្ឌលគិរី  បាន​ដឹកនាំ​ក្រុមការងារ​រួមមាន លោក ងិន សុភឿន ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី លោក ឃន់  អូន អភិបាលរង​ក្រុង​សែន​មនោ​រម្យ លោក កាន់ ពេញ អធិការ​ក្រុង​សែន​មនោ​រម្យ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សែន​មនោ​រម្យ ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ការដាក់​លក់​នៅលើ​ចិញ្ចើមផ្លូវ ដែល​ពួក​អា​ជី​រករ​បាន​ត​សំ​យ៉ាប​លយ​មកលើ​ចិញ្ចើម​ផ្លូវ​នៅ​ចំនុច​ដើម​ឫស្សី​ក្រោយ​ផ្សារ​ក្រុង​សែន​មនោ​រម្យ​។​

​ខណៈ​នោះ​ដែល​សមត្ថកិច្ច បានធ្វើការ​រុះរើ​ដំបូល​ប្រក់​តង់​ដែល​អាជីវករ​យក​ចំណី​ផ្លូវ​ធ្វើ​ការលក់ដូរ និង​កាយ​សំរាម​នៅ​សងខាង​ផ្លូវ​ដែល​មាន​សំរាម​ជាច្រើន​ចោល​ពាស់​វាល​ពាស់​កាល​ដែល​ធ្វើអោយ​កកស្ទះ​នៅ​ប្រព័ន្ធ​លូបង្ហូរទឹក  ព្រមទាំង​ណែនាំ​ដល់​អាជិ​វករ​សូម​ចូលរួម​កែលម្អ​ឡើងវិញ​តាមរយះ​ការដាក់​លក់​នូវ​ត្រី​សា​ច និង​បន្លែបង្កា​អោយ​មានរ​បៀ​រៀបរយ​ទៅតាម​តូប​និមួយៗ អោយមាន​សណ្តាប់ធ្នាប់ ចំណែក​អ្នក​ដែល​មក​ទិញ​ត្រូវ​ចត​ម៉ូតូ​នៅ​កន្លែង​ធំ​ទូលាយ កុំ​មក​ចត​យ៉ាង​អនាធិបតេយ្យ​ដូចពេលមុន ដែល​ធ្វើអោយ​អ្នកធ្វើ​ដំណើរ​នៅលើ​ដងផ្លូវ​នោះ​ពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ដោយសារ​ការចត​ម៉ូតូ​មិន​មាន​សណ្តាប់ធ្នាប់ ។​

​ដោយឡែក​ចំពោះ​ផ្សារ​ជនជាតិដើម​ភាគតិច​វិញ ត្រូវបាន លោក ម្លាំង ឆន អភិបាលរង​ក្រុង​សែន​មនោ​រម្យ ដែល​ទទួលបន្ទុក​ទៅលើ​បញ្ហារ​នេះ លោក​ក៏​បាន​ឆ្លើយតប​ទៅនឹង​វេទិកា​សាធារណៈ​ក្រុង​សែន​មនោ​រម្យ​នា​ពេល​កន្លង​មក​ផង​ដែរ ដោយ​លោក​បាន​អោយ​បងប្អូន​ជនជាតិដើម​ភាគតិច​មក​លក់ដូរ​នៅក្នុង​ផ្សារ​ជនជាតិ​វិញ និង​បាន​អោយ​រថយន្ត​ដែល​ចត​នៅ​ទីនោះ​យ៉ាង​អនាធិបតេយ្យ  ចេញពី​ទីនោះ​ផងដែរ ។​

​បើ​មើល​ពី​សភាព​ជាក់ស្តែងរ​បស់​បងប្អូន​ជនជាតិដើម​ភាគតិច​ពេល​ដែល​កំពុង​លក់ដូរ​នៅក្នុង​ផ្សារ​ជនជាតិដើម​វិញ ទឹកមុខ​របស់​ពួកគាត់​មាន​ការសប្បាយ​រីករាយ​ដោយ​ពួកគាត់​បាន​វិលត្រឡប់​មក​លក់ដូរ​នៅ​កន្លែង​ដើម​វិញ ហើយ​បន្លែបង្កា​ដែល​ពួកគាត់​ដាក់លក់​សុទ្ធតែ​បន្លែ​ដែល​ពួកគាត់​ដាំ​ផ្ទាល់​ដៃ​មិនមាន​ជាតិគីមី​នោះទេ​៕

 

 

IMG-20160801-WA0028 IMG-20160801-WA0029 IMG-20160801-WA0030

Filed in: ព័ត៌មានជាតិ