យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុស របួសធ្ងន់ចំនួន១១នាក់ស្រី០៣ របួសស្រាលចំនួន០៤នាក់ប្រុស ដែលបង្កឡើងដោយរថយន្តតូចចំនួន០៥លើក ម៉ូតូចំនួន០៥លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន១៤គ្រឿង រថយន្តតូចចំនួន០៦គ្រឿង និងយាន្តផ្សេងៗ១គ្រឿង។