យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន១៣នាក់ប្រុស របួសស្រាលចំនួន០៦នាក់ស្រី ដែលបង្កឡើងដោយរថយន្តតូចចំនួន០២លើក ម៉ូតូចំនួន០៥លើក រថយន្តធំ០២លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០២គ្រឿង រថយន្តធំ០៣គ្រឿង និងយាន្តផ្សេងៗ១គ្រឿង។