សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ ស្រុក​កំពង់ត្របែក កំពុង​មាន​ការ​ព្រួយ​បារ​ម្មណ៍​អំពី​រឿង​ដង្កូវ​បំផ្លាញ​ផលដំណាំ​

​ខេត្តព្រៃវែង ៖ ខណៈ​នេះ​ប្រជាពលរដ្ឋ ភូមិ​ក្រោលគោ ឃុំ​គោ​ខ្វក ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កំពុងតែ​ព្រួយ​បារ​ម្មណ៍​អំពី​ដង្កូវ​ទាំង​ហ្វូងហ្វាយ​ធ្វើ​ការបំផ្លិចបំផ្លាញ​ផល​ដំណាំ​ស្រូវ​ខុចខាត​អស់​ជាច្រើនហិក​តា ។​

​អ្នក​ឆ្លងឆ្លើយ​ពត៌មាន​បញ្ញវន្ត​ខ្មែរ​ប្រចាំ​ខេត្ត​ព្រៃវែង​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក អ៊ំ មាស ហឿន រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​បាន​រៀបរាប់​ឲ្យដឹងថា ដោយសារ​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ គួបផ្សំ​នឹង​ដង្កូវ​មកចាក់​គុល​ស្រូវ ទោះបី​គាត់​ប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​ចង្រៃ​នេះ​យ៉ាងណា​ក៏ដោយ ក៏​គាត់​មិន​អាច​ដោះស្រាយ​បញ្ហា​ស្រោចស្រង់​ផលដំណាំ​របស់​គាត់​បាន​ឡើយ​។​

​ប្រជាជន​ក្នុង​ភូមិ បាន​សំណូមពរ​ឲ្យ​មន្ទីរក​សិ​កម្ម​ខេត្ត​ព្រៃវែង ចុះមក​ជួយ​កម្ចាត់​សត្វ​ដង្កូវ​នេះ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ នៅ​មិនទាន់​ឃើញ​ដោះស្រាយ​បញ្ហា​នេះ ចេញ​ជា​លទ្ធផល​អ្វី​នៅ​ឡើយ​។ បើ​នៅ​តែ​ពុំមាន​លទ្ធភាព​កម្ចាត់​ដង្កូវ​នេះ​បាន​ទេ​នោះ ប្រាកដ​ជា​ដល់​រដូវ​ចុងឆ្នាំ​នេះ ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នេះ​មាន​ការខ្វះខាត​ស្រូវ​អង្គរ​ហូបចុក គួបផ្សំ​នឹង​ជីវភាព​ក្រក្សត់ អាច​នឹង​ឲ្យ​ពួកគាត់​ធ្វើ​ចំណាក់ស្រុក​រហូត​ស្ងាត់​ភូមិឋាន​ក៏​អាច​ថា​បានដែរ​។​

​ឈរ​លើ​មូលហេតុ​នេះ​ក្រសួង​កសិកម្ម គួរតែ​ចាត់​មន្ត្រី​ជំនាញ​ឲ្យ​ចុះទៅ​ពិនិត្យ​ករណីនេះ​ជាបន្ទាន់ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ដង្កូវ​បំផ្លិចបំផ្លាញ​ស្រូវ​ឲ្យទាន់​ពេលវេលា​៕

 

IMG-20160730-WA0041 IMG-20160730-WA0040

Filed in: កសិកម្ម, ព័ត៌មានជាតិ