ខេត្តព្រៃវែង ៖ នៅថ្ងៃទី២៧ខែ៧ឆ្នាំ២០១៦វេលាម៉ោង១៥និង៣០នាទី ដឹកនាំដោយលោកវិរះសេនីយ៍ទោ សំ សម្បត្តិ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបាន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៏ ចុះបង្ក្រាបករណីប្រើសប្រាស់និងចែកចាយគ្រឿងញៀននៅចំណុចភូមិ(៥)ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ឃាត់ខ្លួនជនសង្សយ័ ម្នាក់ឈ្មោះ ង្វៀង យ៉ាងស៊ី ភេទប្រុសអាយុ៣២ឆ្នាំជនជាតិវៀតណាម រស់នៅភូមិ(៥)ឃុំព្រែកខ្សាយ(ខ)ស្រុកពាមរក៏ ។
កម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនជនជនសង្សយ័និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន១កញ្ចប់តូចនិងប្រាក់១០០រៀល បច្ចុប្បន្នជនសង្សយ័ឃាត់ខ្លួននៅការិយាលយ័ប្រឆាំងគឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីកសាងសុំណុំរឿងតាមនិតិវិធី ។
នេះសបញ្ជាក់ថា កម្លាំងចុះបង្ក្រាប់គឿងញៀនដូចភ្លៀងរលឹមនិងការពារសុវត្ថិភាពជូនប្រជាពលរដ្នក្នុងមូលដ្ឋានផងដែរ ៕