យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០២នាក់ប្រុស របួសធ្ងន់ចំនួន១៨នាក់ស្រី៦ របួសស្រាលចំនួន០២នាក់ប្រុស ដែលបង្កឡើងដោយរថយន្តតូចចំនួន០៣លើក ម៉ូតូចំនួន០៣លើក រថយន្តធំ០៣លើក យាន្តផ្សេងៗ០១លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៦គ្រឿង រថយន្តតូចចំនួន០៦គ្រឿង រថយន្តធំ០៣គ្រឿង និងយាន្តផ្សេងៗ០២គ្រឿង៕