យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ស្រី០២នាក់ របួសធ្ងន់ចំនួន១០នាក់ប្រុសទាំងអស់ របួសស្រាលចំនួន០៦នាក់ និងបង្ករឡើងដោយរថយន្តតូចចំនួន០៥លើក ម៉ូតូចំនួន០៤លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៩គ្រឿង រថយន្តតូចចំនួន០៥គ្រឿង និងយាន្តផ្សេងៗ០១គ្រឿង។