សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រថយន្ត​ឈ្មួញ​ឈើ​ម្នាក់ ប្រលះ​រថយន្ត​យី​ឌុប បណ្ដាល​អោយ​បុរស​ម្នាក់​រង​របួសស្រាល​

ក្រចេះ​៖ ឈ្មួញ​រកស៊ី​ឈើ​ម្នាក់ បើករថយន្ត​ម៉ាក តា​កូមា ទាំង​ស្រវឹង​ជោគជាំ​ ព្រលះ​ជាមួយ​រថយន្ត​យី​ឌុប បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អធ្រាត​។​

​ហេ​ត​ការណ៍​ករណី​គ្រោះថ្នាក់​ចរាចណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​​ ១១​និង​០៥​នាទី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ស្រែ​ត្រែង​​ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។​

​សមត្ថកិច្ច បានអោយដឹងថា រថយន្ត​បង្ក​ម៉ាក តា​កូមា ពាក់​ស្លាក​លេខ​ ​ភ្នំពេញ 2AC-4449 បើកបរ​ដោយ​បុរស​ឈ្មោះ សំរិទ្ធ ចាន់​អាយុ ៥១​ឆ្នាំ​ ​រស់នៅ​ភូមិ​ព្រែក​ចម្លាក់ ឃុំ​កញ្ជរ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ រង​របួសស្រាល​ ចំណែកឯ​អ្នកបើកបរ​រថយន្ត​យី​ឌុប​បាន​រត់គេចខ្លួន​បាត់ ។​

​សក្សី​នៅ​កន្លែងកើតហេតុ បានអោយដឹងថា ហេតុ​ការ​នេះ គឺ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ ​តា​កូមា បើកបរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ជោគជាំ ស្ថិតក្នុង​ល្បឿន​យ៉ាង​លឿន​ ​បាន​បើក​មក​បុក​រះ​គូទ​រថយន្ត​យី​ឌុប ដឹក​ធ្យុង​មួយគ្រឿង ដែល​ឈប់​នឹង​នៅ​មួយកន្លែង​ ​នៅលើ​ចឹញ្ចើម​ផ្លូវជាតិលេខ ៧​អា ត្រង់​ចំនុច​កើតហេតុ​ខាងលើ​ បណ្ដាក​អោយ​អ្នកបើកបរ​រថយន្ត តា​កូមា របួសស្រាល​។​

​ប្រភព​ច្បាស់ការ បានអោយដឹងថា ឈ្មោះ សំរិទ្ធ ចាន់​ ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​យ៉ាង​សកម្ម​តាម​ដងផ្លូវ​ជាតិ​លេខ​ ៧​អា ចេញ​ពី​ទឹកដី​ស្រុក​សំបូរ យក​ទៅ​ស្តុក​ទុក​នៅ​ចំនុច​ភូមិ​ព្រែក​ចម្លាក់​ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​
​ដោយ កិះ  ខន​

 

2016-07-25-PHOTO-00000176 2016-07-25-PHOTO-00000174 2016-07-25-PHOTO-00000175

Filed in: ព័ត៌មានជាតិ