សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កូន​ដំរីព្រៃ​១​ក្បាល ជាប់អន្ទាក់​របស់​ព្រាន រង​របួស​ជើង​ជា​ទម្ងន់​

មណ្ឌលគិរី​៖ កូន​ដំរីព្រៃ​១​ក្បាល ជាប់អន្ទាក់​របស់​ព្រាន ត្រូវ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ពី​ព្រៃឈើ ប្រទះ​ឃើញ​បាន​រាយការណ៍​ទៅ​មន្ទីរ​បរិស្ថាន នឹង​អង្គការ​WCF ដើម្បី​ជួយសង្គ្រោះ​ជីវិត កាលពី​ថ្ងៃ​២៣​កក្កដា​ឆ្នាំ​២០១៦ រហូតដល់​ព្រឹក​ថ្ងៃទី​២៥​នេះ នៅ​មិនទាន់​នាំ​ដល់​កន្លែង​សុ​វត្ត​ភាព​នៅឡើយ​ទេ ដោយសារ​ស្ថាភាព​ផ្លូវ​ធ្វើ​ដំណើរ​លំបា​កខ្លាំង​។​

​លោក ឈិត សុផល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ប្រាប់​អោយដឹងថា កូនដំរី​ខាងលើ​មាន​អាយុ​ប្រហែល​១​ឆ្នាំ ពេល​នេះ​មន្ត្រី​បរិស្ថាន នឹង​មន្ត្រី​របស់​អង្គ​រការ​WCF​កំពុង​ជួយ​សង្រោះ​។​

​ដោយឡែក​លោក មាគ វុ​ឌ្ឍី ប្រធាន​គំរោង​WCF​បានអោយ​ដឹង​ដែរ​ថា កូនដំរី​ខាងលើ ត្រូវ​ពលរដ្ឋ​រាយការណ៍​នៅ​ថ្ងៃទី​២៣​កក្កដា លោក​បញ្ជូន​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​ទៅ ដល់​កន្លែង ដែល​កូនដំរី​ជាប់អន្ទាក់​ហើយ លោក​ថា កូនដំរី​ដែល​ជាប់អន្ទាក់​ខាងលើ វា​ជាប់អន្ទាក់​របស់​វៀតណាម វា​មាន​អាយុ​ប្រហែល​១​ឆ្នាំ វា​ជាប់អន្ទាក់​នៅ​ចំណុច ចន្លោះ​គីឡូ​ម៉ែត​៦៤​ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ស្រែ​ខ្ទុម​ស្រុកកែ​វសីមា ។​

​លោក​បន្ត​ទៀត​ថា ដោយសារ​ស្ថាភាព​ផ្លូវ​ក្នុង​ព្រៃ​ពិបាកធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៦​នេះ នៅ​មិន​ទាន់​កមក​ដល់​ស្នាក់​អភិរក្ស​នៅ​ឡើង​ទេ ហើយ​ក្រោយពេល​យក​កូនដំរី​មក​ស្នាក់ការ WCF​នឹង​បញ្ជូន​ទៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ដើម្បី​ស្វែងរក​អ្នកជំនាញ​មក​ព្យាបាល​របួល​ជើង​កូនដំរី​ដែល​សភាព​ហើម​ខ្លាំង ដែល​បច្ចុប្បន្ន​វា​ដើអត់​រួច​ទេ ៕

 

IMG-20160725-WA0024 IMG-20160725-WA0026

Filed in: ព័ត៌មានជាតិ