យោងតាមទិន្ន័យដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៨លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៦នាក់ស្រីម្នាក់ របួសធ្ងន់ចំនួន០៧ប្រុសទាំងអស់ របួសស្រាលចំនួន០២នាក់ប្រុសទាំង០២ និងបង្ករឡើងដោយរថយន្តតូចចំនួន០១លើក រថយន្ដធំនួន២លើក ម៉ូតូចំនួន០៣លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៧គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងរថយន្តធំ០២គ្រឿង និងយាន្តផ្សេងៗ០២គ្រឿង។