យោងតាមទិន្ន័យ ដែលទទួលបានពីនាយកដ្ឋានចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៧លើក ក្នុងនោះបណ្ដាលឲ្យមនុស្សស្លាប់ចំនួន០៥នាក់ប្រុសទាំងអស់ របួសធ្ងន់ចំនួន០៦នាក់ស្រី១នាក់ របួសស្រាលចំនួន០២នាក់ប្រុសទាំង០២ និងបង្ករឡើងដោយរថយន្តតូចចំនួន២លើក រថយន្ដធំនួន១លើក ម៉ូតូចំនួន០៤លើក និងបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិអស់ ម៉ូតូចំនួន០៧គ្រឿង រថយន្តតូចចំនួន០២គ្រឿង និងរថយន្តធំ០១គ្រឿង ៕