ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០១៦ នាវេលាម៉ោង ២១ និង៥០នាទី មានក្មេងស្រី02នាក់់បានជិះម៉ូតូដ្រីមសង់ 0-10 ពាក់ស្លាកលេខ 1-L 8749 ជិះឆ្លងផ្លូវបណ្ដាលឲ្យឡានLexus 300ពាក់ស្លាកលេខ2W-5503 បើកបរបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្មេងស្រីម្នាក់ឈ្មោះ ម៉ី ចាន់ធា អាយុ១៥ឆ្នាំស្លាប់នៅនឹងកន្លែង រីឯក្មេងស្រីម្នាក់ទៀតឈ្មោះ កែវ ណាវីអាយុ១៦ឆ្នាំ ដែលមានទីលំនៅភូមិ ស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនៈគីរី រងរបួសជាទម្ងន់សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តរតនៈគីរី។
ក្រោយការវាស់វែង ប៉ូលិសចរាចរណ៍ស្រុកកូនមុំ បានបញ្ជូនម៉ូតូ និងរថយន្តបង្ករទៅអធិការដ្ឋានស្រុកកូនមុំ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីនាថ្ងៃក្រោយ។
នេះបើកុំតែមានការខ្នះខ្នែងពីប្រធានប៉ុស្តិ៍នគរបាលស្រែអង្គ្រងទេ កុំអីមិនដឹងជាជនបង្ករបើករត់គេចខ្លួនបាត់ស្រមោលទៅណាបាត់ក៏មិនដឹង ដូច្នេះសូមគោរពកោតសរសើរចំពោះសមត្តកិច្ចយើងដែលធ្វើការយ៉ាងដុតដៃដុតជើងជើងជូនប្រធាពលរដ្ឋយើងដូចក្នុងករណីនេះជាដើម ៕