សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌល​គី​រី រួម​ជាមួយ​ឯកឧត្តម ចាន់ យឿន ប្រធាន​តំណាងរាស្ត្រ​ខេត្ត នាំយក​ទាន​ព្រះវស្សា​ជូន​ព្រះសង្ឃ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក​

ខេត្ត​មណ្ឌល​គី​រី ៖ នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៦ ឯកឧត្តម​ស្វាយ សំ​អ៊ាង​អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌល​គី​រី មាន​វត្តមាន ឯកឧត្តម ចាន់ យឿន​ប្រធាន​តំណាងរាស្ត្រ​ខេត្ត បាន​នាំ​យក​ទៀនវស្សា ទៅ​វេ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សាហ៍​ចំនួន ៧ វត្ត​នៅ​ក្នុង​ស្រុក​កោះ​ញែក ដោយ​ក្នុង​វត្ត​នីមួយៗ​ទទួលបាន​ទៀន​វស្សាហ៍​១​គូរ  អង្ករ​១​ការុង​ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខកំប៉ុង មី ទឹកដោះគោ ស្បង់​ជីវ និង​ប្រាក់​រៀល​ចំនួន (៥៦០០០០​រៀល​)​ផងដែរ ! ។​

​ជាង​នេះ​ទៀត​នោះ ឯកឧត្តម​ក៍​បាន​នាំយក​អំណោយ​កាកបាទក្រហម​កម្ពុជា​ម​ក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៤០​គ្រួសារ​នៅ​ក្នុង​ស្រុក​កោះ​ញែក​ខេត្ត​មណ្ឌល​គី​រី អំណោយ​ទាំងនោះ ក្នុង​មួយ​គ្រួសា​រទ​ទួ​បានអង្ករ​២៥​គីឡូក្រាម​មី​១​កេះ​ទឹកស៊ីអ៊ីវ ១ យួរ សារុង​១ ក្រ​ម៉ា​១ មុង​១​កន្ទេល​១​និង​ថវិការ (២០០០០)​រៀល ។

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា អំណោយ​ដែល​យក​មក​ចែក​ជូនប​ង​ប្អូន​នៅ​ពេល​នេះ គឺ​បានមកពី​ការ​ខំ​ប្រឹងប្រែង​របស់ សម្ត​ច​គតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​លោក​ខំ​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ជួប​ការលំបាក ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​៕

 

 

IMG-20160716-WA0095 IMG-20160716-WA0088 IMG-20160716-WA0090 IMG-20160716-WA0087 IMG-20160716-WA0092

Filed in: ព័ត៌មានជាតិ