សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចៅក្រម​តុលាការ​ប្រទេស​កាណាដា​សម្រេច​បញ្ជូន​ខ្លួន​លោកស្រី​អគ្គនាយក​ក្រុមហ៊ុនហួ​វ៉េទៅ​អាមេរិកទោះ​មានកា​រ​តវ៉ា​ពី​ប្រទេស​ចិន​!

កាណាដា​៖​លោកស្រី​ម៉េង​វ៉ាង​ហ្សូ​(MengWanzhou)​អគ្គនាយក​ទទួលបន្ទុក​ហិរញ្ញវត្ថុ​(CFO)​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ហួ​វ៉េ​( Huawei )​របស់​ចិន​អាច​នឹង​ត្រូវ​ប្រឈមមុខ​ជាប់ពន្ធនាគារ រហូតដល់​៣០​ឆ្នាំ​ប្រសិនបើ​បាន​អនុវត្តន៍​ដូច ការចោទប្រកាន់​របស់​អាមេរិក ។

​លោកស្រី Meng Wanzhou ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​វ៉ាន់​គូ​វើ​( Vancouver )​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ពេល​កំពុង​រង់ចាំ ត​ភ្ជាប់​ជើងហោះហើរ ទៅកាន់​ប្រទេស ម៉ិចស៊ីកូ ។​តាម​ឯកសារ ដែល​បាន​ដាក់ជូន​តុលាការ លោកស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​ត្រូវបាន​អាមេរិក​ចោទប្រកាន់​ពីបទ​ឆបោក រំលោភ​ទ្រព្យសម្បត្តិ​របស់​អង្គការ ស្ថាន​ប័ន​ហិរញ្ញវត្ថុ​ជា​ច្រើន ។​

​លោកស្រី Meng Wanzhou ក៏​រង​ការចោទប្រកាន់​ពី​បទ​កុហក​ដើម្បី​បញ្ចៀស​គេចវេះ នៅ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​ប្រទេស​អ៊ីរ៉ង់ ។ នៅក្នុង​សេចក្តីប្រកាស​ពត៍​មាន កាលពី​ថ្ងៃ​ទី ៧​ខែ​ធ្នូ ក្រសួងការបរទេស​ចិន បាន​បញ្ចាក់​ថា លោកស្រី Meng Wanzhou មិន​បាន​បំពាន​ច្បាប់​របស់​អាមេរិក ឬ​កាណាដា នោះឡើយ និង​បាន​ស្នើ ដល់ រដ្ឋាភិបាល កាណាដា ឲ្យ​កែ​កំហុស ដោយ​ដោះ​លេង ពលរដ្ឋ ចិន​រូប​នេះ​ជា​បន្ទាន់​។​

​រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក​សេ​ហ្គេ​ឡា​វ្រ៉ូ​វ​( Sergei Lavrov) បានចាត់ទុក ការចាប់ខ្លួន អគ្គនាយក ហិរញ្ញវត្ថុ របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou នៅក្នុង​ប្រទេស កាណាដា គឺ​បាន​បញ្ចាក់​ពី​គោលនយោបាយ ប្រថុយ​របស់​អាមេរិក នៅ​ក្រៅប្រទេស ។​នៅក្នុង​សន្និសីទ្ធ កាសែត​នៅ​ទីក្រុង Milan ប្រទេស​អី​តា​លី កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ​លោក Lavrov បានបញ្ជាក់​ថា តាមរយៈ​ការចាប់ខ្លួន អគ្គនាយក​ហិរញ្ញវត្ថុ​Huawei បាន​បង្ហាញឲយឃើញថា ទីក្រុង​វ៉ាស៊ីនតោន បាន​អនុម័ត​ច្បាប់ លើស​ពី​ដែន​អធិតេ​យ្យ របស់ខ្លួន​។ « ទាំងនោះ​ជា​គោលនយោបាយ ឌឺដង ឈ្លានពាន មិន​អាច​ទទួលយកបាន ។ កត្តា​នោះ​បាន​ធ្វើឲ្យ​ប្រទេស​ជាច្រើន សូម្បី​តែ​សម្ព័ន្ធមិត្ត ជិតស្និត របស់​អាមេរិក ក៏​ប្រឆាំង​នោះដែរ ។ ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ​បញ្ចប់​ជាបន្ទាន់ នៅ​សកម្មភាព ទាំងនោះ​»​។​

​កាលពី​ថ្ងៃ​ទី​៧​ខែ​ធ្នូ សារព័ត៌មាន​យូ​មី​អ៊ួ​រី​( Yomiuri) របស់​ជប៉ុន​បាន​ផ្សាយ​ថា ជប៉ុន​នឹង​ចេញ​ច្បាប់ ហាម​ស្ថាប័ន​របស់​រដ្ឋាភិបាល ប្រទេស​នេះ​មិន​ឲ្យ​ទិញ​ឧប្បករណ៍ ទូរគមនាគមន៍​ពី​ក្រុមហ៊ុន បច្ចេកវិទ្យា Huawei និង ZTE របស់​ចិន ដោយ​ព្រួយបារម្ភ​ពី​ការ​បែក​ធា្ល​យ​ព័ត៌មាន​ចារ​កម្ម និង ការវាយប្រហារ​តាម​បណ្តាញ​។​
​សារព័ត៌មាន Reuters បាន​ផ្សាយ​ថា រដ្ឋាភិបាល​ជប៉ុន នឹង​អនុវត្ត​ច្បាប់​ផ្ទៃក្នុង ហាម​ទិញ​សម្ភារៈ​ទូរគមនាគមន៍ ចាប់ពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ ខាងមុខ មូលហេតុ​ដោយសារ​តែ​ក្រុម​ចារកម្ម​អាមេរិក​បាន​ដាក់​ការ សង្ស័យថា ក្រុមហ៊ុន Huawei មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាលចិន ហើយ​សម្ភារៈ ទូរគមនាគមន៍​ផលិត​ដោយ Huawei មាន​«​ទ្វា​ក្រោយ​»​ក្នុង​គោលដៅ​បម្រើ​ចារកម្ម​។ តែ​ក្រុមហ៊ុន Hourwei ក៏បាន​ច្រាន​ចោល​ការចោទប្រកាន់ ទាង​នោះ​ផងដែរ ។​

​ចំណែក ប្រទេស​អូ​ស្ត្រលី និង ញ៉ូវ​ហ្ស៊ឺ​ឡែន បាន​រារាំង ក្រុមហ៊ុន Huawei បង្កើន​បណ្តាញ​5G​។ កាលពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ ក្រុមហ៊ុន BT របស់​អង់គ្លេស ក៏​បាន​ប្រកាស លុប​ឧប្បករណ៍ របស់​ក្រុមហ៊ុន Huawei ចេញពី បណ្តាញ​សេវា 3G,4G នាពេលនេះ ។ ក្រៅពីនេះ អង់គ្លេស ក៏បាន សម្រេច​ឲ្យ​ក្រុមហ៊ុន​Huawei ចូលរួម​នៅក្នុង​សកម្មភាព បណ្តាញ​ចល័ត​នៅក្នុង​ប្រទេស​នេះឡើយ​។​

​ទោះជា​មាន​ការតវ៉ា​ពី​ប្រទេស​ចិន​និង​រុស្ស៊ី​ថ្កោល​ទោល​ការចាប់ខ្លួន​លោក​ស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​អគ្គនាយក​ទទួលបន្ទុក​ហិរញ្ញវត្ថុ​(CFO)​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ហួ​វ៉េ​( Huawei )​ក៏ដោយ​ក៏​ចៅក្រម​លោក​ច​ន​គីប​កា​ស្លេ​( John Gibb Carsley) នៅ​តុលាការខេត្ត British Columbia ប្រទេស​កាណាដា បានបញ្ជាក់​ថា ចាំបាច់​ត្រូវតែ​បញ្ជូន​លោក​ស្រី Meng Wanzhou ទៅកាន់​អាមេរិក ដោយ​អាមេរិក​។ មុន​ពេល​បញ្ជូន​ទៅ​កាន់​អាមេរិក លោកស្រី ចាំបាច់​ត្រូវតែ​ឃុំខ្លួន នៅក្នុង មន្ទីរ​ឃុំឃាំង​នៅ​ក្នុង​ប្រទេស កាណាដា ព្រោះ​លោក​ស្រី អាច នឹង​រត់​ទៅ​កាន់​ប្រទេស​ចិន ។​ចៅក្រម Gibb Carsley បានបញ្ជាក់​ថា ប្រសិនបើ​មាន​ការធានា​ឲ្យនៅ​ក្រៅ​ឃុំ​លោកស្រី Meng ប្រាកដ​ជា​ភៀសខ្លួន​ទៅកាន់​ប្រទេស​ចិន ។​

​សូមបញ្ជាក់​ថា​៖ ឪពុក​របស់​លោកស្រី Meng Wanzhou អ្នកបង្កើត​ក្រុមហ៊ុន Huawei មាន​ទ្រព្យសម្បត្តិ សរុប ជាង​៣,២​ពាន់​លាន​ដុល្លារ ។ ចំណែក​មេធាវី​របស់​លោក​ស្រី Meng គឺ​លោក David J . Martin បានបញ្ជាក់​ថា ជាមួយនឹង​តួនាទី​របស់​លោកស្រី Meng គឺ​អាច​ធានា​ឲ្យនៅ​ក្រៅ​ឃុំ​បាន ។ លោក​បន្ត​ទៀត​ថា កូនក្តី​របស់​លោក យល់ព្រម​ឲ្យ​ដាក់​ឧបករណ៍​តាមដាន និង​កម្លាំង​សន្តិសុខ​អាច​តាមដាន​លោកស្រី គ្រប់ពេល ។ លោកស្រី អាច បង់​ប្រាក់​មួយ​ចំនួន​ធំ​ដើម្បី​ធានា​នៅ​ក្រៅ​ឃុំ ។ បច្ចុប្បន្ន លោកស្រី​ម៉េង​វ៉ាង​ហ្សូ​( Meng Wanzhou )​មានផ្ទះ​២​ខ្នង នៅ Vancouver ប្រទេស​កាណាដា មានតម្លៃ ប្រមាណ​១៤​លាន​ដុល្លារ ៕

Filed in: អន្តរជាតិ