សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោ ប្រាប់​និស្សិត​ខ្មែរ​នៅ​ប្រទេស​តួ​គី​ពី​រឿង​ខ្មែរ​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​

ប្រទេស​តួ​គី​៖​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួប​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​ក្មួយ​យុវជន សិស្ស និង​និស្សិត​ប្រមាណ​ជាង ៦០ នាក់ ដែល​កំពុង​រស់​នៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​គី​។

​សម្តេច​តេជោ ហ៊ុន​សែន​បានឲ្យដឹងថា​៖ កម្ពុជា​មាន​កិត្តិយស​ដែល​ត្រូវ​ទទួលបាន​សិទ្ធិ​ក្នុង​ការរៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ឆ្នាំ​២០២០ ដែល​នេះ​ជា​មោទភាព​មួយដ៏​ធំ​បំផុត ព្រោះ​កិច្ចប្រជុំ​កំពូល​នេះ​នឹង​មាន​ជាង​៥៣​ប្រទេស​ដែល​នឹង​ត្រូវ​មក​ចូលរួម​នៅ​កម្ពុជា​។ កន្លងមក​កម្ពុជា​ក៏​ធ្លាប់បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​២​ដង​រួច​ទៅ​ហើយ​គឺ​នៅ​ឆ្នាំ ២០០២ និង​២០១២​។ សម្តេច​តេជោ​បាន​ថ្លែងថា ភារកិច្ច​ចម្បង​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គឺ​ត្រូវ​រក្សា​បាន​នូវ​ស្ថេរភាព​នយោបាយ និង​សន្តិភាព ដើម្បី​ឈាន​ទៅ​សម្រេច​កំណើនសេដ្ឋកិច្ច ៧.២%​យូរអង្វែង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អរគុណ​ដល់​កូនក្មួយ​និស្សិត​រស់​ក្រៅប្រទេស​ដែល​បាន​ចូលរួម​ដំណើរការ​ប្រជាធិបតេយ្យ​ដោយ​បាន​ទៅ​បោះឆ្នោត​ខ្លួនឯង​ផង និង​បាន​អំពាវនាវ​អោយ​ក្រុម​គ្រួសារ​ទៅ​បោះឆ្នោត​ផង​ដែរ​។ ការបោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការជ្រើសរើស​ដ៏​ត្រឹមត្រូវ មានន័យ​ថា ជា​ការបោះឆ្នោត​ជ្រើសរើស​យក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​បន្ត​រក្សា​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជីដូន​ជីតា​របស់​ខ្លួន​យើង​ម្នាក់ៗ​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​សិស្ស​និស្សិត​ទាំងអស់​ដែល​បាន​ទទួល​អាហារូបករណ៍​មក​សិក្សា​នៅ​ប្រទេស​តួ​គី​នេះ គោរព​ច្បាប់​ប្រទេស​គេ ហើយ​ត្រូវ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជាពិសេស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​មុខជំនាញ និង​ភាសាបរទេស​ឲ្យបាន​ច្រើនភាសា ជាពិសេស​ភាសា​អង់គ្លេស ដែល​ងាយស្រួល​ក្នុង​ការស្វែងរក​ការងារ​ធ្វើ​ដើម្បី​អនាគត​របស់​ខ្លួនឯង គ្រួសារ និង​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ជា​ការលើកទឹកចិត្ត​សម្រាប់​កូនក្មួយ​យុវជន​សិស្ស និស្សិត​ទាំងអស់​ដែល​កំពុង​រស់នៅ​សិក្សា​រៀនសូត្រ​នៅ​ក្នុង​ប្រទេស​តួ​គី សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់​នូវ​ថវិកា​ឧបត្ថម្ភ​ដល់​និស្សិត​ទាំង 68 នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​500​ដុល្លារ​។​

​សូមបញ្ជាក់​ថា​កាលពី​ឆ្នាំ ១៩៩៥ តួ​គី​បានផ្តល់​អាហារូបករណ៍​ដំបូង​ឲ្យ​កម្ពុជា​សម្រាប់​និស្សិត​៤ រូប​។ នៅ​ឆ្នាំ ១៩៩៧ មាន​ចំនួន ៤ រូប​ទៀត ហើយ​នៅ​ថ្ងៃទី ០៤ ខែ​មេសា ឆ្នាំ​២០១៨ សមាគមនិស្សិត​កម្ពុជា​-​តួ​គី​ក៏​បាន​បង្កើតឡើង​ដោយ​មាន​សមាជិក​ចំនួន​៦៨ នាក់ ដែល​ក្នុងនោះ​មាន​ថ្នាក់បណ្ឌិត​២​នាក់​, បរិញ្ញាបត្រ​ជាន់ខ្ពស់​៧​នាក់​, បរិញ្ញាបត្រ​១៨​នាក់​, សាសនា​អ៊ីស្លាម​៣០​នាក់ និង​វិទ្យាល័យ​១១ នាក់​។​

​ក្នុងចំណោម​នេះ​សិស្ស និស្សិត​អាហា​រូប​ក​រណ៏រដ្ឋាភិបាល​មានចំនួន​៣៥ នាក់​, អាហារូបករណ៍​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣០​នាក់ និង​បង់ថ្លៃ​៣​នាក់​។ និស្សិត​ដែល​បាន​សិក្សា​នៅ​ប្រទេស​តួ​គី​មាន​ជំនាញ​ដូចជា វិស្វកម្ម​កុំព្យូទ័រ​, រដ្ឋបាល​អប់រំ​, ទំនាក់ទំនង​ការបរទេស​, សំណង់​ស៊ីវិល​, គ្រប់គ្រង​បុគ្គលិក​, ច្បាប់​, សេដ្ឋកិច្ច​, ទេសចរណ៍​, ពេទ្យ​, ឱសថ​, វិទ្យាសាស្ត្រ​នយោបាយ​, ពាណិជ្ជកម្ម​អន្តរជាតិ​, សុខភាព​សាធារណៈ និង​សាសនា​អ៊ីស្លាម​។​ប្រភព​ហ្វេ​សប៊ុក​តេ​ជោ​!

Filed in: ព័ត៌មានជាតិ