សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សារ​សម្តេច​តេជោ​ពេល​ចេញ​ទៅ​អង្គការស​ហ​ប្រជាជាតិ​និង​អឺរ៉ុប​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨​សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​ចូលរួម​កិច្ចប្រជុម​ហា​សន្និបាត​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក​រយៈ​ពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់ ៣០ ខែ​កញ្ញា​។

​តាមរយៈ​ហ្វេ​សប៊ុក សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ផ្តាំផ្ញើ​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ ថា នៅថ្ងៃនេះ សម្តេច​សូម​លា​បងប្អូន​ខ្មែរ ទៅ​បម្រើ​ជាតិ​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​កា​ទូត លើ​ឆាក​អន្តរជាតិ មិនមែន ទៅ​ច្បាំង​ដោយ​អាវុធ​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បានសរសេរថា «​ខ្មែរ​ស្ទើរ​គ្រប់​គ្នា​ស្គាល់​បទ​ដ៏​ពេញនិយម​មួយ ដែល​មាន​ចំណងជើង​ថា លា​ទៅ​បម្រើ​ជាតិ ។ តែ​សម័យ​នោះ គឺ​ទៅ​ច្បាំង​ដោយ​ប្រដាប់អាវុធ​សុទ្ធសាធ​។ យក​ជីវិត​ជា​ដើមទុន មក​រំដោះ​ជាតិ យក​ដើមទ្រូង​មក​ពាំង​គ្រាប់​ដើម្បី​ការពារ​ជាតិ​។ ខ្ញុំ​ធ្លាប់​ស្គាល់​រស់ជាតិ​នេះ​ច្បាស់​ជាងគេ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចង់ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ត្រូវ​ទទួល​ភ្លក់​រសជាតិ​នេះ​ទៀត​ឡើយ​។​

​ថ្ងៃនេះ​ខ្ញុំ​សូម​លា​ទៅ​បម្រើ​ជាតិ​ជា​ថ្មី​ម្តងទៀត ដោយ​ប្រើ​នយោបាយ​ការទូត នៅលើ​ឆាក​អន្តរជាតិ​។ កម្ពុជា​មិន​អាច​ឱ្យ​គេ​បង្ខូច​ជាន់ឈ្លី​ទោះបី​ក្នុង​រូបភាព​ណាមួយ​ក៏ដោយ​។​
​ខ្ញុំ​ចេញ​ទៅ​លើ​ក​នេះ​ក៍​នឹង​ចូលរួម​ផង​ដែរ​នូវ​ការងារ​ជា​កិច្ចការ​តំបន់ និង​អន្តរជាតិ​ដែល​កំពុង​វិវត្តន៍​យ៉ាង​តានតឹង​និង​ស្មុគ្រស្មាញ​។​

​ចំពោះ​ជនរួមជាតិ​ដែល​គាំទ្រ​ខ្ញុំ និង​គាំទ្រ​កម្ពុជា​នៅ​ក្រៅប្រទេស ខ្ញុំ​នឹង​ទៅ​ជួប​បងប្អូន​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ យើង​នឹង​អាច​សន្ទនា​ផ្លាស់ប្ដូរ​សេចក្តី​នឹករ​ឮ​ក​ជាមួយគ្នា ខ្ញុំ​នឹង​អាច​រាយការណ៍​ជូន​ពី​សភាពការណ៍​ទូទៅ ការវិវឌ្ឍ និង​ការអភិវឌ្ឍន៍​នានា​លើ​មាតុភូមិ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​

​ចំពោះ​ជនរួមជាតិ នៅ​ក្រៅប្រទេស​ដែល​មិន​ចូល​ចិត្ត​ខ្ញុំ ក៏​សូម​ចែកឱ្យដាច់​នូវ​អ្វី​ជា​ផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពី​អ្វី​ជា​មុខមាត់ និង​ផលប្រយោជន៍​ជាតិ​ខ្មែរ​ទាំងមូល ដោយ​សម្បជញ្ញៈ វិចារណញាណ និង​មនសិការ​ផ្ទាល់​រៀងៗ​ខ្លួន​ទៅ​ចុះ​។ ខ្ញុំ​ត្រូវ​ស្ថិតនៅ​លើ​យន្តហោះ​ជាង​១៧​ម៉ោង​ក្នុង​ដំណើរ​ផ្លូវ​ពី​ភ្នំពេញ​ទៅកាន់​ញ៉ូវ​យ៉​ក​។

​សង្ឃឹមថា​នឹង​បាន​សម្រាក​លក់​លើ​យន្តហោះ​បន្ទាប់ពី​ហត់នឿយ​នៃ​ការងារ​ក្នុង​ប្រទេស​។​សូម​បញ្ជាក់​ដែរ​ថា​វត្ត​មាន​សម្តេច​នៅ​អាមេរិក​ដែល​ចង់រ​មិន​ចង់​បង្ហាញ​ពី​ការទទួលស្គាល់​ពី​អន្តរជាតិ​នោះ​វា​មាន​ការ​ការគាំទ្រ​និង​ការប្រឆាំង​។​តែ​គេ​ជឿ​ថា​នឹង​គ្មាន​បញ្ហា​អ្វី​ថំ​ដុំ​ឡើយ​។​

 

Filed in: ព័ត៌មានជាតិ