សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហេតុ​អី​ក្មួយ​ព្រាប​សុវត្ថិ​ខ្ចី​ញ៉េញ​យក​ស្រី​ចាស់​ជាង​ខ្លួន​នាង​សាត​រស្មី​ធ្វើ​ប្រពន្ធ​?

​ភ្នំពេញ ៖ ព័ត៌មាន​ភ្ជាប់ពាក្យ​ត្រៀម​ចូល​រោងការ រវាង​យុវជន​ឆៃ​ដា ពិសិដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​ក្មួយ​ប្រុស​តា​រ៉ា​ចម្រៀង ព្រាប សុវត្ថិ និង អតីត​តារា​សម្ដែង​មេម៉ាយ​នាង សាត រស្មី​ដែលមាន​អាយុ​៣០​លើស ធ្វើឲ្យ​មហាជន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​ព្រោះ​គេ មិន​នឹកស្មាន​សោះ​ថា​កំលោះ​សង្ហា ឆៃ​ដា ពិសិដ្ឋ​នៅ​ក្មេង​ល្ហក់ ទៅ​ដណ្ដឹង​ស្រី​ចាស់​ជាង​ខ្លួន​ដល់​ថ្នាក់​នេះ​សោះ​។

​បកស្រាយ​មន្ទិល​ចំពោះ​ការភ្ញាក់ផ្អើល​ខាងលើ​កំលោះ​សង្ហា ឆៃ​ដា ពិសិដ្ឋ​អាយុ​២០​ប្លាយ បាន ឲ្យដឹងថា ក្ដី​ស្នេហា​កើតឡើង​មិន​គិត​ពី​អាយុ​ភេទ​ពណ៌​សម្បុរ​នោះទេ ប្រសិនបើ​មនុស្ស​ពីរ​នាក់​មាន​ចិត្ត​ចំពោះ​គ្នា​ទៅវិញទៅមក​។ ជាក់ស្ដែង​ក្ដី​ស្រឡាញ់​ខ្លួន មាន​ចំពោះ រស្មី គឺ​កើត​ចេញពី​អារម្មណ៍​ស្នេហ៍​ពិត​មិន​បាន​គិត​លើ​អ្វី​ផ្សេង​ឡើយ​។​កំលោះ​សង្ហា ឆៃ​ដា ពិសិដ្ឋ​បង្ហាញ​ហេតុផល​ថា​៖​ចំពោះ​ចំណុច​ពិសេស​ដែល​ធ្វើឲ្យ​លោក ចង់​រួមរស់​ជាមួយ​អ្ន​មេម៉ាយ សាត រស្មី អស់​មួយ​ជីវិត​ដោយសារតែ​នាង គឺជា​មនុស្ស​ស្រី​ម្នាក់​មាន​ចរិត​លក្ខណៈ​ល្អ រួសរាយ​រាក់ទាក់​ស្រឡាញ់ និង​គោរព​សាច់ ញាតិ​ខាង​បងប្អូន​លោក និង​ផ្ដល់​តម្លៃ​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​ដោយ​មិនចេះ​ប្រកាន់ខ្លួន​។​

​តារា​មាន​វាសនា​ត្រឹមតែ​ជា​ក្រុម​រាំ​របស់​កូន ព្រាប សុវត្ថិ​, ឆៃ​ដា ពិសិដ្ឋ​៖” ខ្ញុំ​ស្រឡាញ់​គាត់ ព្រោះ​គាត់​ជា​មនុស្ស​ល្អ អ្វី​ដែល​សំខាន់​ពេល​នៅ​ក្បែរ​គាត់​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ក្ដី​សុខ តែងតែ​ធ្វើឲ្យ​ខ្ញុំ​សើច​សប្បាយ​រីករាយ​គ្រប់ពេល​”​។ មានន័យ​ថា​ឃ្លាន​ឆ្ងាញ់​ស្រលាញ់​ល្អ​មែន​។​

​នៅ​២​ឆ្នាំ​ទៀត​គូ​ដណ្តឹង​ប្តី​ក្មេង​ប្រពន្ធ​ស្អាត​តែ​ចាស់​ជាង​និង​ចូល​រោងកា​រហើយ​។​សូមបញ្ជាក់​ថា​កញ្ញា​សាត​រស្មី​បាន​បាត់​ខ្លួន​ពី​ពិភព​សិល្បៈ​ច្រើន​ឆ្នាំ​មកហើយ​តែ​ជាង​១​ឆ្នាំ​កន្លង​មកនេះ​នាង​បង្ហាញមុខ​វិ​ក្រោយ​ពី​ផ្ទុះ​រឿងគេ​រកឃើញ​លោក​ជៀ​ស្រួច​ដែល​ជា​ប្តី​ធ្លាក់ខ្លួន​តោកយ៉ាករ​កបាយ​ស៊ី​សឹង​មិនបាន​។​សាត​រស្មី​បាន​វឹល​ចូល​សោល្បៈ​វិញ​បាន​មួយ​ដង្ហើមច​ង្រឹត​តែប៉ុណ្ណោះ​ក៏​ត្រូវប៉ាន់​ជាមួយ​ប្រុស​ក្មេង​ក្មួយ​លោក​ព្រាប​សុវត្ថិ​ដណ្តឹង​យក​ធ្វើ​ភរិយា​តែម្តង​!!៕

 

Filed in: ព័ត៌មានជាតិ