សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មនុស្ស ២​នាក់ ស្លាប់​នឹង​របួសធ្ងន់ ក្នុង​ហេតុការណ៍​រថយន្ត ហ៊ី​យាន់​ដាយ បុក​ជាមួយ​ម៉ូតូ នៅ​ស្រុក​ស្នួល​

​ក្រចេះ​៖ យ៉ាងហោច​ណាស់​មាន​មនុស្ស ២​នាក់ ស្លាប់ នឹង​របួសធ្ងន់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាង រថយន្ត បុក​ម៉ូតូ ក្នុង​ទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង បណ្តាលឲ្យ​ស្លាប់​មនុស្ស ១​នាក់​ប្រុស និង​រងរបួស​ធ្ងន់​មនុស្ស ១​នាក់ ។​

​សមត្ថកិច្ច បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាច​នេះ កើតឡើង​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង ១២:៣០​នាទី នៅ​ចំណុច​ភូមិ​មាន​ជ័យ ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។​

​រថយន្ត​បង្ក​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍​ខៀវ ពាក់​ស្លាក​លេខ តាកែវ 3A.2376 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពេល​កើតហេតុ​បាន​រត់គេចខ្លួន​បាត់  បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក៏​ជ្រុល​ទៅ​បុក​ចំ​ពីក្រោយ​ម៉ូតូ​សណ្ដោងរ​ម៉ក​ឈើ  បណ្ដាល​អោយ​អ្នកបើកបរ​ឈ្មោះ ហឿន ពៅ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ដូនតី ស្រុក​ពញ្ញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ចំណែក​អ្នករួមដំណើ​ជាមួយ​ឈ្មោះ ផន ផា ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា បាន​រងរបួស​ធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ខេត្តកំពង់ចាម ។​

​សមត្ថកិច្ច បន្តថា ចំពោះ​វត្ថុតាង ម៉ូតូ និង​រថយន្ត​បង្ក ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ។ រីឯ​សាកសព ត្រូវបាន​សមត្ថកិច្ច ធ្វើ​ការប្រគល់​ជូន​ក្រុមគ្រួសារ និង​សាច់ញ្ញាតិ បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ម័​រ ខេត្ត​ក្រចេះ​

 

 

IMG_5076 IMG_5078 IMG_5082

Filed in: គ្រោះថ្នាក់ចរាចរណ៍