សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អត់​ឃើញ​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ជិះ​ឧត្ថម្ភាគចក្រ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​ឈ្មួញ​ឈើ​ដ៏​ល្បី ឈ្មោះ ហូ ជី​វ៉ៃ កំពុង​កាប់បំផ្លាញ​ដឹកជញ្ជូន​ទៅ​លក់​នៅ ស្រុក​យួន​

​រតនគិរី​៖ ប្រភព​ប្រជាពលរដ្ឋ​នៅ​ស្រុក​អូរយ៉ាដាវ បានឲ្យដឹងថា មេ​ឧក្រិដ្ឋជន ព្រៃឈើ​នៅ​ខេត្ត​រតនៈគីរី ឈ្មោះ​ហ៊ូ​វ ជី​វ៉ៃ បាន​កំពុង នាំ​គ្រឿង ចក្រ​៨​គ្រឿង​ចូល​ទៅក្នុង ព្រៃ​សហគមន៍ ភូមិ​បាដ​ល ឃុំ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ដើម្បី​កាប់​បំផ្លាញ​ព្រៃឈើ​ដឹកចេញទៅ លក់​នៅ​ប្រទេស​វៀតណាម ។​

​សកម្មភាព កាប់បំផ្លាញ ព្រៃ​សហគមន៍ បា​ដល​នេៈ ត្រូវបាន​គេ អះអាង​យ៉ាង ច្បាស់​ថា គឺ​មាន​ការ ឃុបឃិត​ពី ឈ្មោះ ប៉ិច ជា​អ្នក​ផ្ដល់​លុយ​ឲ្យទៅ​ប្រធាន សហគមន៍ ឈ្មោះ រ​ចំ​ស្មើ​ល ចំនួន​បី ម៉ឺន​ដុល្លារ​ជា​ថ្នូរ​និង​ការ​អនុញ្ញាត្តិ​អោយ​ចូល​កាប់​ព្រៃឈើ​ក្នុង​សហគមន៍​របស់​គាត់​។​

​តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា មេ​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ដុះ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ បាន​សហការណ៍គ្នា ជាមួយនិង ឈ្មោះ​ប៉ិច ឈ្មោះ ស៊ី​នឿន ដោយឈ្មោៈ ហ៊ូ​វ ជី​វ៉ៃ ជា​អ្នក​នៅ​ពី ក្រោយ​ក្នុង​ការផ្តល់​លុយ រីឯ ឈ្មោៈ ប៉ិច និង ឈ្មោៈ ស៊ី​នឿន ជា​អ្នក​បញ្ចុៈបញ្ចូល ប្រធាន​សហគមន៍​ដើម្បី​អោយ មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ នាំ​គ្រឿង ចក្រ​ចូល កាប់​ទន្ទ្រាន​ក្នុង​ព្រៃឈើ សហគមន៍​។ តាម​ប្រភព​ដដែល​បាន​ខ្សឹប​ប្រាប់​​ថា ការកាប់​ទន្ទ្រាន ព្រៃឈើ​ក្នុង​សហគមន៍​ស្ថិតនៅ​ភូមិ​បាដ​ល ឃុំ​អូរយ៉ាដាវ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​គឺ​មាន​រយៈពេល​ជាង​២​ខែ កន្លង​មក​ហើយ​បើ​គិត​រហូត​មក​ពេលនេៈ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ស្ងាត់ មួយរយៈ មេ​ឧក្រិដ្ឋជន​ព្រៃឈើ​ដុៈ​ស្លែ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ កន្លងមក​ធ្លាប់បាន ដឹកជញ្ជូន​ឈើ ប្រណិត​ចេញទៅ​លក់ នៅ​ប្រទេស​វៀតណាម​តាម​ផ្លូវគោក ឥលូវ​ប្តូរ​រូបភាព​តាម​ផ្លូវទឹក​វិញ​ម្តង​។​មួយវិញទៀត បើ​យោង​តាម​ប្រភព ព័ត៌មាន​បាន​លួចខ្សឹប​ប្រាប់​ អ្នកសារព័ត៌មានថា មេ​ឧក្រិដ្ឋជន​បំផ្លាញ ព្រៃឈើ ឈ្មោះ ហ៊ូ​វ ជី​វ៉ៃ នេៈ គឺមាន ខ្នងបង្អែក​ក្រាស់​នៅ​ពីក្រោយ ទើប មន្ត្រី​ជំនាញ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​រតនគិរី​មិន​ហ៊ាន​ជា​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ឡើយ​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​រតនគិរី​បាន​លួច​ប្រាប់ថា បើ​ចង់ ទប់ស្កាត់​មេ​ឈ្មួញ​នេៈ​គឺមាន​តែ​ថ្នាក់​ដឹកនាំ​ថ្នាក់​ជាតិ​ដូចជា​: ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ពិសេស ឯកឧត្តម សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទេ ដែល​មេ​ឈ្មួញ​ដុៈ​ស្លែ​នេៈ​ខ្លប ខ្លាច​ព្រោះ​បើ​ពឹង​ចៅហ្វាុខេត្ត​កក់ក្តៅ​ដូ​ចអាំង​ផេះ​ចឹង​។ មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ហ៊ូ​វ ជី​វ៉ៃ ចំពោះ​ព​តិមាន​នេះ​បាន​នៅឡើយ​ទេ ។​

 

Filed in: ព័ត៌មានជាតិ