សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់​បាន​ចៅអធិការ​វត្ត​ក្តុល​ពេល​តឺ​នុយ​ស៊ីវិល​លួច​ចេញពី​វត្ត​ទៅ​រក​ស្រី​ស្នេហ៍​

ភ្នំពេញ​៖ ព្រះចៅអធិការ​វត្ត​ក្តុល ព្រះនាម មៀច សុវណ្ណ អាយុ​៣៦​ឆ្នាំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចា​បើ​ឃាត់ខ្លួន ពេល​ក្លែងខ្លួន​ស្លៀកពាក់​ស៊ីវិល ចេញពី​វត្ត​ទៅ​ផ្ទះ​ស្រី​ស្នេហ៍​នៅ​ម៉ោង​ប្រមាណ ២៖៣០​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នៅក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​។

​ប្រភព​ពី​សមត្ថកិច្ច​ឲ្យដឹងថា​៖ ចៅអធិការ​វត្ត​ក្តុល​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ពេល​ស្លៀកពាក់​ស៊ីវិល​(​ពាក់អាវ​យឺត​និង​ស្លៀកខោ​ជើង​ខ្លី​)​ចេញពី​វត្ត ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពោធិ៍​រលំ សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅផ្ទះ​ឈ្មោះ​ហេង សុខ​ហៀ​ង ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្ថិត​ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចម្ងាយ​ពី​វត្ត​ប្រហែល​១០០០​ម៉ែត្រ ។​

បច្ចុប្បន្ន​សមត្ថកិច្ច​សង្កាត់សាក់​សំពៅ កំពុង យក​ព្រះសង្ឃ​ឈ្មោះ មៀច សុវណ្ណ មក​ស្នាក់​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ ដើម្បី​ការពារ សុវត្ថិភាព និង​ទុក​ប្រគល់ អោយ​ការិយាល័យ ធម្មការ និង ចាត់វិធានការ​តាម​វិន័យ​សង្ឃ​។​

​គួររំលឹកថា ករណី​នេះ​ប្រជាពលរដ្ឋ​ប្រហែល​ជាង​២០០​នាក់ ធ្លាប់​មាន​ការ​ខឹង​យ៉ាង​ខ្លាំង និង​ផ្ទុះ​ការតវ៉ា​ជាមួយ​ព្រះចៅអធិការ​វត្ដ​កំពុង​ក្ដុល ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ព្រះចៅអធិការ​វត្ដ​កំពុង​ក្ដុល​ថា មាន​ប្រពន្ធ​មានកូន និង​ប្រើប្រាស់​ថ្នាំញៀន ក្រោយ​ពី​បែកធ្លាយ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក ។​

​កាលពី​វេលា​ម៉ោង​២ រសៀល​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨​កន្លងទៅ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​វត្ដ​កំពុង​ក្ដុល បាន​លើកគ្នា​មក​ធ្វើ​ការតវ៉ា​ពេញ​នៅក្នុង​វត្ដ ។​ព្រះចៅអធិការ​មិន​បាន​ចេញ​មក​បកស្រាយ​បំភ្លឺ​ចំពោះ​មក​ប្រជាពលរដ្ឋ​ឡើយ មានតែ​លោក​តា​អាចារ្យ ២​នាក់​ចេញ​មុខ​មក​រេ​រាំង និង ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិតមេដៃ ដើម្បី​យក​ទៅ​ប្រគល់​ឲ្យ​អនុគុណ​ខណ្ឌ​ដង្កោ​៕

Filed in: ព័ត៌មានជាតិ