សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បង្ក្រាប​ទីតាំង​លក់​សត្វព្រៃ​អាណាធិបតេយ្យ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅក្នុង​ឃុំ​ទឹក​ហូត​

កំពង់ឆ្នាំង​៖ សមត្ថកិច្ច​ចុះ​ចំរុះ​មួយ​បាន​ធ្វើ​ការបង្ក្រាប​ទីតាំង​លក់ដូរ​សាច់​សត្វព្រៃ​បែប​អនាធិបតេយ្យ​នេះ​ធ្វើឡើង​នៅ​រសៀល ថ្ងៃទី​១៤​កញ្ញា​ឆ្នាំ​២០១៨​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ដែល​ឋិត​ក្នុង ភូមិ​អូ​សណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ។

​នៅ​ទីនោះ​សត្វ ខ្លា​ត្រី ស្កា​រ សំពោ​ជ សត្វ​ស្លាប​ធំ​និង​តូច ពស់ លលក កុក​និង​សត្វ​ផ្សេងៗ​ទៀត​ត្រូវបាន​គេ​សម្លាប់​រួច​និង​ខ្លះ​ទៀត​នៅ​រស់​ធ្វើការ​ដាក់តាំង​លក់​បែប​អនាធិបតេយ្យ​តាម​ដងផ្លូវ​សម្រាប់​លក់​ជូន​ភ្ញៀវ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​ចុះ​ទិញ​យក​ទៅ​បរិភោគ ។​

​សមត្ថកិច្ច​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​លោក ជិន​សុផាត បានអោយដឹង​ថា​សមត្ថ​កិច្ច​ចម្រុះ​ដែល​ស្ថិត​ក្នុង​ការបង្ក្រាប​ខាងលើនេះ​មាន​កំលាំង​របស់​អង្គការ​វាយ​អេ​ដ៍ កងរាជអាវុធហត្ថ​ស្រុក​រលាប្អៀ នគ​បាល​សេដ្ឋកិច្ច​ខេត្ត​នគ​បាល​ប៉ុសន៍​រដ្ឋបាលទឹ​កហូត​រួម​និង​អាជ្ញាធ​មូលដ្ឋាន​នៅលើ​ទីតាំង​ខាងលើ​ដែល​មាន​ដាក់តាំង​លក់​សាច់​សត្វព្រៃ​បែប​អនាធិបតេយ្យ​នេះ​យូយា​មក​ហើយ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ។​

​ទោះជា​យ៉ាងណា​ប្រជាបលរដ្ឋ​បានអោយដឹង​ថា​ចំពោះ​សាច់​សត្វព្រៃ​ដែលមាន​ម្ចាស់​ធ្វើការ​ដាក់តាំង​លក់​អួត​ប្រាប់​អ្នកទិញ​ទិញ​ថា​ជា​ប្រភេទ​ខ្លាត្រី សត្វ​ស្ការ​និង​សត្វ​សំពោជ​នោះ​ភាគច្រើន​សុទ្ធតែ​ជា​សត្វ​ឆ្មា​១០០% ដាក់លក់​បន្លំ​ភ្នែក​អ្នក​ទិញ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​កំពង់ឆ្នាំង​មិន​ស្គាល់​សត្វ​ច្បាស់លាស់​ទិញ​យក​ទៅ​ហូប ។ តែបើ​សត្វ​ដែល​អ្នក​លក់​អះអាងថា​ជា​សត្វ​ខ្លាត្រី សត្វ​ស្ការ និង​សត្វ​សំពោជ​គឺ​ពួកគេ​លក់​ទៅ​តាម​តម្លៃ​ថ្លៃ​អាស្រ័យ​ទៅតាម​សត្វ​តូច​ឬ​ធំ ដោយឡែក​សត្វ​ស្លាបមាន កុក ក្រ​សា លលក់ ពស់ និង​សត្វ​ផ្សេងៗ​ត្រូវបាន​គេ​ដាក់​លក់​និង​មាន​តម្លៃ​ថ្លៃ​ដូចគ្នា​ទៅ​តាម​ប្រភេទ​សត្វ​និមួយៗ​។​

​សូម​ម​បញ្ជាក់​ថា​ការ​ដាក់​តាំង​លក់​បែប​អនាធិបតេយ្យ​ខាងលើ​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា​មាន​ជា​យូយា​មកហើយ ។ នៅថ្ងៃនោះ​សមត្ថកិច្ច​បាន​ធ្វើ​ការបង្ក្រាប​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​សត្វ អា​អូត​ងាប់​១៤​ក្បាល សត្វ​កុក​សំបក​ត្រពាំង​ងាប់​២៣​ក្បាល សត្វ​កុកគ្រោង​៤១ លលក​បាយ​៩​ក្បាល​វត្ថុតាង​សត្វ​ទាំងអស់​ខាងលើ​នេះ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ដកហូត​យក​មក​ធ្វើការ​កប់​ចោល​នៅ​ប៉ុស​ន្ត៍​នគ​បាល​រដ្ឋបាល​ទឹក​ហូត​ដោយឡែក​ម្ចាស់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​អប់រំ​ណែនាំ​អោយ​បញ្ឈប់​ការ​ដាក់​តាំង​លក់​សត្វព្រៃ​បន្តទៀត​ព្រោះ​សត្វ​ខ្លះ​ជា​សត្វ​កម្រ​និង​ជិត​ផុត​ពូជ​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ