សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បាត់​មុខ​ពី​រឿង​សង្វៀនមាន់​លោក ថៃ ផានី និង​ភរិយា ហ៊ុន ចាន់ថុល​ធ្វើ​អំណោយ​ផ្លូវ​១​ខ្សែ​នៅក្នុង​ឃុំ​ពពេល​

​តាកែវ ៖ ផ្លូវលំ​១​ខ្សែ​ប្រវែង​៣០០០​ម៉ែត្រ​ទទឹង​៥​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​៣​ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ​៦៩​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត​(​ផ្សារ​ដំណាក់​តាសេក​) ចូល​ទៅ​វត្ត​ព្រៃ​ជូរ ស្ថិតនៅ​ភូមិ​ព្រៃ​ជួរ ភូមិ​ព្រៃ​ឈើទាល ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ ដែល​រង​ការ​ខួច​ខាត​ស្ទើរ​ទាំងស្រុង ត្រូវបាន លោក ថៃ ផានី​(​ហៅ​ម៉ាប់​ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​សង្វៀនមាន់​) និង ភរិយា​លោក​ស្រី ហ៊ុន ចាន់ថុល ក្មួយបង្កើត​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មាន​សទ្ធា​ជ្រះថ្លា​បាន​លះបង់​ថវិកា​ផ្ទាល់ខ្លួន​ធ្វើការ​ជួសជុល និង​ទិញ​គ្រួស​ស​ចាក់ និង​ឈួស​ពង្រាប​បំពេញផ្លូវ​ឲ្យបាន​ស្អាតឡើងវិញ​ដើម្បី​ទុក​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​។

​ផ្លូវ​នេះ​បាន​ចំណាយ​ដី​អស់​ចំនួន ១០០​ឡាន​ស្មើ​៦​ម៉ែត្រគូប​ក្នុង​១​ឡាន បើ​គិត​ជា​ថវិកា​ស្មើនឹង​ចំនួន​៖ 10,500,000R (2,625$)​។ សម្តេចព្រះ​ហា​សុមេធាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉ែត សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ​មាន​ទឹក​ព្រះទ័យ សោមនស្ស​រីករាយ​សាទរ​អំណោយ​សប្បុរស​របស់​ឯកឧត្តម ថៃ ផានី និង​លោកជំទាវ ហ៊ុន ចាន់ថុល ដែល​បាន​ឆ្លើយតប​ភ្លាមៗ​តាម​ការស្នើរ​សុំ​និង​បិណ្ឌបាត​ពី​ព្រះគ្រូ​ចៅអធិការ​វត្ត អាចារ្យ គណៈកម្មការ​អាជ្ញាធរ​ឃុំ ប្រជាពលរដ្ឋ ក៏ដូចជា​ព្រះអង្គ​ផ្ទាល់​…​។​

​ក្នុង​ពេល​ចួលរួម​ពិនិត្យ​ការជួ​សជុល​ផ្លូវ​កាលពី​ថ្ងៃ​ទី​១២​កញ្ញា​លោក ទូច ប៉ាវ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ព​ពេល តំណាង​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ឃុំ បាន​សម្តែង​ការដឹងគុណ ចំពោះ​ឯកឧត្តម ថៃ ផានី និង​លោកជំទាវ ហ៊ុន ចាន់ថុល លោកតា ហ៊ុន សាន ជាពិសេស​ក្រុម​គ្រួសារ​សម្តេច​តេជោ សែន ដែល​តែងតែបាន​យកចិត្តទុកដាក់​ជួយ​ដោះ​ស្រា​បញ្ហា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​មិន​ដែល​បណ្តែត​បណ្តា​យ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​នោះ​ឡើយ​។​

Filed in: ព័ត៌មានជាតិ