សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ចេញ​លិខិត​បង្គាប់ការ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើន​ស្ថាន​ប័ន និង​អាជ្ញាធរ​ស្រុក ឃុំ​ចុះ​ពិនិត្យ​និង​ដោះស្រាយ​ករណី​ទុំនាស់​ដីធ្លី​នៅ​ភូមិ​តាំង​ឃ្លៃ និង​ភូមិ​ក្ដុល​អភិវឌ្ឍន៍ ឃុំ​ស្វាយ​ជុក​ស្រុក​សាមគ្គី​មានជ័យ​

​កំពង់ឆ្នាំង ៖ ប្រភព​ព័ត៌មាន​ពី​សាលាស្រុក​សាមគ្គី​មានជ័យ​បានអោយដឹង​ថា​នៅ​ថ្ងៃទី​១៣​នេះ​ក្រុមចំរុះ​ថ្នាក់់​ខេត្ត​មួយ​បាន​ចុះ​មក​ប្រជុំ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី នៅក្នុង​សាលាស្រុក​សាមគ្គី​មានជ័យ ក្នុង​រឿង​ប្រជាពលរដ្ឋ​៧​គ្រួសារ នៅក្នុង​ភូមិ​តាំង​ឃ្លៃ ឃុំ​ស្វាយ​ជុ​ក ដែល​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ថ្នាក់លើ ដោយ​ចោទ​ថា​លោកស្រី ប៉ែន សោភា មេឃុំ​ស្វាយ​ជុ​ក ឃុបឃិត​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ផ្សេង​និង ឃុំ​ផ្សេង​បាន​លួច​លក់​ដី​ពួកគាត់​ជាង​៤០​ហិកតា ។​

​តែ​ករណី​នេះ​លោកស្រី​ប៉ែន សោភា​មេឃុំ​ស្វាយ​ជុ​កបាន​ក៏​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ​រួចហើយ​ថា​ពួក​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​នោះ​មិនមែន​ជា​ម្ចាស់​ដី​ពិតប្រាកដ​នោះ​ទេ រី​ឯ​ម្ចាស់​ដី​ពិតប្រាកដ​នោះ​គឺ​ប្រជាពលរដ្ឋ​៨​គ្រួសារ​ដែល​មាន​លំនៅដ្ឋាន​នៅ​ភូមិ មានោ​កកើត​ព្រមទាំង មាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​ពី​លោក​អភិបាលខេត្ត​និង ស្ដេច​តេជោ​ហ៊ុន សែន​ទៀត​ផង​។​

​លោកស្រី​មេឃុំ​បានបញ្ជាក់​អោយដឹង​ផង​ដែរ​ថា ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំង​៧​គ្រួសារ​នោះ​មាន​ក្មេង​ម្នាក់​ឈ្មោះ​ប៉ិច​ស្រស់​ដែល​មាន​អាយុ​ទើបតែ​៩​ឆ្នាសោះ​គឺ​ឆ្នាំណើ​ត​១៩៩៣​ក៏​មាន​លិខិត​កាន់កាប់​ដីធ្លី​ចំនួន​៥​ហិច​តា​ដែរ​។ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ហែម ទឹម ក៏​បាន​លក់​ដី​អស់​ចំនួន​១៨,៣​ហិច​តា​ផងដែរ និយាយ​រួម​ប្រជាពលរដ្ឋ​៧​គ្រួសារ​ដែល​ប្ដឹង​លោកស្រី​មេឃុំ​នោះ​សុទ្ធតែ​គ្មាន​ឯ​សារ​ស្របច្បាប់​ទេ​(,​ក្លែង​ឯកសារ​)​ព្រោះ​គ្មាន​គល់បញ្ជី​នៅ​សាលាឃុំ​ដើម្បី​បញ្ជាក់​ពី​ឯកសារ​កាន់កាប់​ស្របច្បាប់ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​លោកស្រី​មេឃុំ​។​

​បើ​តាម​ប្រជាពលរដ្ឋ​មន្ត្រី​ទាំងនោះ​ចុះ​ទៅ​អត់​បាន​ធើ​អី​ទេ​គឺ​ស្តាប់​តែ​មេឃុំ​បើ​ចឹង​មែន​នោះ​បង្កើត​ក្រុម​ការងារ​បាន​ប្រយោជន៍​អី​?៕

 

Filed in: ព័ត៌មានជាតិ