សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាវុធហត្ថ​ខេត្ត​ក្រចេះ​បើក​ប្រតិបត្តិការ​បង្គ្រប់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ និង​វត្ថុតាង​

​ក្រចេះ ៖ អាវុធហត្ថ​ក្រុង​ក្រចេះ សហការ​ជាមួយ​អាវុធហត្ថ​ខេត្ត គ្រោម​បញ្ជា លោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត សម្របសម្រួល​ដោយ​លោក ជា សុភ​ក្រ័ ព្រះរាជអាជ្ញា​រង​ខេត្ត នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បេ​ី​ក​ប្រតិបត្តិការ បង្គ្រាប់​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ រួម​និង​វត្ថុតាង នៅ​ចំនុច ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ ។​

​លោក ផាត សុ​ភ័ក្រវាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ដោយ​កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់​ពន្ធ័​ករណី​គ្រឿងញៀន​
​ទី​១​ឈ្មោះ ប៉ាវ សុ​ម៉ា​លីន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កា​ប៉ូ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​
​ទី​២​ឈ្មោះ ម៉ី ណា​រី​ភេទ ស្រី​អាយុ​២៧​ឆ្នាំ
​ទី​៣​ឈ្មោះ​ហេង សុខ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​
​ទី​៤​ឈ្មោះ​សំ ពុទ្ធ​រិទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
​ទី​៥​ឈ្មោះ សុខ តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​
​ទី​៦​ឈ្មោះ ស៊ីម ណា​លោក ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​
​ទី​៧​ឈ្មោះ អិន កី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ អ្នក​ទាំង​រស់​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ក្រចេះ​។​

លោក​មេបញ្ជាការ​រូបនោះ​បន្តទៀតថា កម្លាំង​អាវុធហត្ថ​រឹបអូស​បាន​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ព​ណ៍ស (​ម៉ា​ទឹកកក​)​ចំនួន​៥​កញ្ចប់​ទំងន់​ជិត ២​ខាំ ម៉ូតូ​ចំនួន​៣​គ្រឿង កាំ​ភ្លេីង កែច្នៃ​ចំនួន​២​ដេ​ី​ម និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៧​នាក់​រួម និង​វត្ថុតាង ឃាត់ខ្លួន និង​រក្សា​ទុក នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​ដើម្បី​បន្ត​និតិ​វិធី ៕
​ដោយ កិះ ខន ក្រចេះ​

 

Filed in: សន្តិសុខសង្គម